ព័ត៌មាន
ភ្ញៀវទេសជាតិ និងអន្តរជាតិកោតសសើរការសម្ដែងសិល្បៈខ្មែរនៅក្នុងភូមិហ្រ្វង់កូហ្វូនី
ស្ថិតនៅក្នុងទីតាំងការសំដែងសិល្បៈ និងវប្បធម៌ ក្នុងភូមិហ្រ្វង់កូហ្វូនី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អាម្មណ៍ និងកោតសសើរការសំដែងទស្សនីយភាពខ្មែរ។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បានបង្ហាញការចាប់អារម្មណ៍ការចាប់អាម្មណ៍ជាខ្លាំង និងពេញចិត្តចំពោះការសំដែងសិល្បៈខ្មែរនៅលើឆាកសំដែងក្នុងភូមិហ្រ្វង់កូហ្វូនី។ហើយការរៀបចំនៅភូមិហ្រ្វង់កូហ្វូនីក៍ល្អផងដែរ។ ភ្ញៀវទេសចរនោះបន្តថា ពេលត្រលប់ទៅកាន់ប្រទេសកំណើតវិញនឹងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រទេសបារាំង។
ភ្ញៀវទេសចរជាតិបានលើកឡើងដែរថា ក្នុងនាមពលរដ្ឋខ្មែរពិតជារំភើបរីករាយដែលប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំដ៏អសារ្យហ្រ្វង់កូហ្វូនី ដែលមានគណៈប្រតិភូអន្តរជាតិចំនួនជាង៨០ប្រទេសចូលរួម ដែលជាការបង្ហាញសក្តានុពល វប្បធម៌ ប្រពៃណី និងទេសចរជាដើនោះ ទៅកាន់ឆាកអន្តរជាតិឲ្យស្គាល់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរជាតិទាំង បានបង្ហាញអារម្មណ៍រីករាយដែលបានចូលទស្សនាការសំដែងសិល្បៈខ្មែរនៅភូមិហ្វ្រង់កូហ្វូនី។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី រៀបចំនៅសួនវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបែងចែកជា៥តំបន់រួមមាន៖តំបន់ពន្លាជាតិ, តំបន់សម្តែងសិល្បៈ វប្បធម៌ និងប្រគុំតន្រី្ត,តំបន់ស្តង់ពិព័រណ៌,តំបន់សន្និសីទ និងសិក្ខាសាលា,និងតំបន់ម្ហូបអាហារ។ តាមការរំពឹងទុកព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី នឹងអាទាក់ទាញអ្នកចូលទស្សនាប្រមាណប្រមាណជាង១០ម៉ឺននាក់៕ អត្ថបទ៖ ទូច សោភ័ណ













-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ