ព័ត៌មាន
កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ចប់ដោយជោគជ័យ និងអនុម័តឯកសារសំខាន់ៗចំនួនបី
កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ចប់ដោយជោគជ័យនិងបានអនុម័តឯកសារសំខាន់ចំនួន៣ ដោយក្នុងនោះសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ គឺដោយផ្អែកទៅលើបទពិសោធន៍របស់កម្ពុជាដោយរងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ធ្ងន់ធ្ងរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានផ្តោតទៅលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន៣ គឺ១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។ (២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី និង(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ គឺដោយផ្អែកទៅលើបទពិសោធន៍របស់កម្ពុជាដោយរងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ធ្ងន់ធ្ងរ។ ជាពិសេសគឺប្រាសាទព្រះវិហារ ប្រាសាទតាក្របីដែលជាប្រាសាទរបស់ខ្មែរក្នុងអំឡុងពេលនៃសកម្មភាពឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តមបានបញ្ជាក់ថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីបានសម្តែងនៅការព្រួយបារម្ភរបស់ខ្លួនចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់អះអាងថាជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំជាពិសេសប្រជាជនកម្ពុជា។ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការពារប្រជាជនរងគ្រោះដោយភាពតានតឹងនៅតាមព្រំដែនស្របតាមច្បាប់អន្តរជាតិ និងបានអំពាវនាវឲ្យមានការធានាថា ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ និងសហគមន៍ដែលរងផលប៉ះពាល់អាចទទួលបានជំនួយមនុស្សធម៌ សេវាចាំបាច់ជាមូលដ្ឋានានាប្រកបដោយសុវត្ថិភាពនិងគ្មានការរារាំង ព្រមទាំងធានាការការពារសិទ្ធិរបស់ពួកគេក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅ ត្រូវលុបបំបាត់ឧបសគ្គព្រមទាំងបង្កើតលក្ខណ្ឌអំណោយផលដើម្បីឲ្យពួកគេពិតជាអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន3 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន3 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន3 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន2 days agoសមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)