ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌កម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ក្រសួងវប្បធម៌បារាំង ស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងដៃគូសហប្រតិបត្តិការបារាំងនានា ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងជួសជុល និងអភិរក្សប្រាសាទ ការពង្រីកសារមន្ទីរ ព្រមទាំងការជួសជុលរូបចម្លាក់ព្រះវិស្ណុផ្ទុំជាដើម។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសារមន្ទីរជាតិ។
ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Catherine Pégard និងគណៈប្រតិភូបារាំង ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ក្រសួងវប្បធម៌បារាំង ស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងដៃគូសហប្រតិបត្តិការបារាំងនានា ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងជួសជុល និងអភិរក្សប្រាសាទ ការពង្រីកសារមន្ទីរ ព្រមទាំងការជួសជុលរូបចម្លាក់ព្រះវិស្ណុផ្ទុំជាដើម។
ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ជាពិសេសក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌទាំងរូបី និងអរូបី។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។
បន្ទាប់ពីជំនួបពិភាក្សាការងារ លោកជំទាវ Catherine Pégard និងគណៈប្រតិភូ ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ដែលជាទីតាំងរក្សាទុក និងតាំងបង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌ និងស្នាដៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អរិយធម៌ និងភាពរុងរឿងនៃសិល្បៈវប្បធម៌ខ្មែរតាំងពីសម័យបុរាណ៕









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា