ព័ត៌មាន
កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣១ ឬហៅកាត់ថា COP31 នៅទីក្រុងអាន់តាលីយ៉ា ប្រទេសទួរគីយ៉េ។
ក្នុងសន្ទរកថានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ ប៉ុន្តែកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង បាតុភូតអែលនីញ៉ូ បានបង្កឱ្យមានកំដៅកើនឡើង គ្រោះរាំងស្ងួត និងកង្វះទឹក ដែលគំរាមកំហែងដល់ស្បៀងអាហារ និងជីវភាពប្រជាពលរដ្ឋនៅជនបទ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជាបានដាក់ចេញផែនការ NDC 3.0 ដោយប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥ ភាគរយ នៅឆ្នាំ ២០៣៥ និងឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែរក្សាគោលដៅកំណត់កំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ព្រមទាំងចូលរួមជាមួយប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ទាមទារឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុយ៉ាងតិច ៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនថវិកាសម្របខ្លួនឱ្យបានយ៉ាងតិចបីដង នៅត្រឹមឆ្នាំ ២០៣៥ ដោយសម្រួលនីតិវិធីឱ្យងាយស្រួលទទួលបានមូលនិធិអាកាសធាតុបៃតងដោយផ្ទាល់។ ជាចុងក្រោយ កម្ពុជាបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយដៃគូទាំងអស់ ដើម្បីភាពជោគជ័យនៃសន្និសីទ COP31 នេះ៕



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា