ព័ត៌មាន
គណៈប្រតិភូ៖ ស្នាមញញឹមនៃហ្វ្រង់កូហ្វូនីទាក់ទាញចិត្តឱ្យនាំក្រុមគ្រួសារមកទស្សនាកម្ពុជានៅឆ្នាំក្រោយ
គណៈប្រតិភូនៃបណ្តាប្រទេសនិយាយភាសាបារំាង ដែលបានមកស្នាក់នៅចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា រយៈពេល៥ថ្ងៃកន្លងមកនេះ បានទទួលនូវស្នាមអនុស្សាវរីយ៍ល្អៗខ្លាំង តាមរយៈការធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ម្ហូបអាហារឆ្ងាញ់ សណ្ឋាគារល្អ ប្រជាជនផ្តល់ស្នាមញញឹមរាក់ទាក់ និងបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេឱ្យនាំក្រុមគ្រួសារមកទស្សនាកម្ពុជានៅឆ្នាំក្រោយៗ។

គណៈប្រតិភូសហគមន៍ហ្រ្វង់កូហ្វូនី បានប្រាប់BTV នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា នេះ ដែលជាថ្ងៃបិទបញ្ចប់ពិព័រណ៍ ភូមិហ្វ្រង់កូហ្វូនី ថាក្នុងដំណើរការតាំងបង្ហាញផលិតផល សេវាកម្មនានានៅក្នុងពន្លាជាតិរបស់ពួកគេ រយៈពេល៥ថ្ងៃនេះ គឺទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា សាកសួរព័ត៌មាន អំពីផលិតផល ទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណជាតិ យ៉ាងច្រើនកុះករ។ ទាំងនេះធ្វើឲ្យគេមានពេញចិត្តខ្លាំងក្នុងការពង្រីកពង្រឹងទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជាមួយកម្ពុជា។ ប្រតិភូ បានបញ្ជាក់ថានឹងជួយផ្សព្វផ្សាយកម្ពុជា និងនាំក្រុមគ្រួសារ សាច់ញាតិរបស់គេមកទស្សនាកម្ពុជានៅឆ្នាំក្រោយ ដើម្បីបង្កើនការស្គាល់កម្ពុជាកាន់ច្បាស់ថែមទៀត។
តាមរបាយការណ៍ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទស្សនាប្រមាណ ៦៦ម៉ឺននាក់ ដែលនេះជាកំណត់ត្រាថ្មីៗ ដែលមិនទាន់មានប្រទេសនិយាយបារាំងណាធ្វើបាន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទោះព្រឹតិ្តការណ៍ហ្រ្វង់កូហ្វូនីបានបិទបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែសកម្មភាពក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសនិយាយបារាំង គឺនៅមានច្រើនទៀត ដើម្បីធ្វើឲ្យមានកំណើនផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ ជាដើម ក្លាយជាសកម្មភាពជាក់ស្តែង មមាញឹក និងរស់រវើក។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍អមហ្រ្វង់កូហ្វូនីក្នុងរយៈពេល៥ថ្ងៃនេះ គ្រប់កម្មវិធី គឺបានដំណើរការដោយមានភាពជោគជ័យលើសការរំពឹងទុក ក្នុងនោះ មានពន្លាជាតិមកពីបណ្តាប្រទេសមានចំនួន៧៣ពន្លា តំបន់ពិព័រណ៍ទូទៅមាន១៣០ស្តង់ តំបន់ពិព័រណ៍ម្ហូបអាហារមាន៣០ស្តង់ តំបន់កម្មវិធីសន្និសិទ សក្ខាសាលា និងកិច្ចពិភាក្សាតុមូលចំនួនជាង៤០កម្មវិធី និងតំបន់សម្តែងរបាំសិល្បៈចម្រុះមានជាង៥០កម្មវិធី និងបានផ្តល់ស្នាមញញឹមដ៏ល្អ ទៅកាន់បណ្តាប្រទេសលើពិភពលោក៕ អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ