ព័ត៌មាន
ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ២០២៦ នាំយកសាកលវិទ្យាល័យ និងក្រុមហ៊ុនជាង ៧០ មកកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) បានបើកជាផ្លូវការនូវ «ពិព័រណ៍ការសិក្សានៅអឺរ៉ុបលើកទី៥ ឆ្នាំ២០២៦» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ពិព័រណ៍មួយ ឱកាសពីរ» ដោយមានការចូលរួមពីសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនអឺរ៉ុបជាង ៧០ ដើម្បីបង្ហាញពីឱកាសសិក្សា និងការងារដល់យុវជនកម្ពុជា។
ពិព័រណ៍នេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយបើកឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ជួបជាមួយតំណាងសាកលវិទ្យាល័យអឺរ៉ុបជាង ៧០ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន និងអាហារូបករណ៍ក្នុងវិស័យសំខាន់ៗ ដូចជា វិស្វកម្មទឹក បច្ចេកវិទ្យាព័ត៌មាន និងថាមពល រួមទាំង អាហារូបករណ៍ជំនាន់ទី២ នៃកម្មវិធីអាហារូបករណ៍សហភាពអឺរ៉ុប ក្រោមយុទ្ធសាស្ត្រ Global Gateway សម្រាប់ជំនាញវិជ្ជាជីវៈផ្នែកទឹក។
ក្រៅពីឱកាសសិក្សា និងការងារ អ្នកចូលរួមក៏អាចរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើន ដូចជា ការប្រគំតន្ត្រី ការបង្ហាញម៉ូដ កីឡា និងការភ្លក់ម្ហូបអឺរ៉ុប។ ពិព័រណ៍នេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ចំនួន ៣២០ កន្លែង លើមុខជំនាញ STEM នៅតាមសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងជំនាញក្នុងវិស័យទឹក និងថាមពល។
ក្នុងឱកាសនេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា៖«ចាប់តាំងពីឆ្នាំ២០១៩ មក អឺរ៉ុបបានក្លាយជាគោលដៅសិក្សាឈានមុខគេរបស់ពិភពលោកសម្រាប់និស្សិតអន្តរជាតិ ហើយចំនួននិស្សិតអន្តរជាតិដែលមកសិក្សានៅអឺរ៉ុបបានកើនឡើងទ្វេដងចាប់តាំងពីពេលនោះមក។ ថ្ងៃនេះ យើងប្រកាសដាក់ឱ្យដំណើរការកម្មវិធី Choose Europe for Science ដែលមានថវិកាចំនួន ៨ លានអឺរ៉ូ (EUR) ដើម្បីផ្ដល់អាហារូបករណ៍ពេញលេញដល់និស្សិតកម្ពុជាទៅសិក្សាជំនាញ STEM នៅអឺរ៉ុប។ ការដាក់ពាក្យស្នើសុំអាហារូបករណ៍នឹងបើកនៅដើមឆ្នាំក្រោយ»។
ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានបញ្ជាក់ថា៖«ក្រសួងរ៉ែ និងថាមពលក៏បានឯកភាពឱ្យអគ្គិសនីកម្ពុជា (EDC) រួមចំណែកថវិកាបន្ថែមចំនួន ១ លានអឺរ៉ូ (EUR) ដល់កម្មវិធី Choose Europe for Science ផងដែរ។ ថវិកានេះនឹងផ្ដល់ឱកាសបន្ថែមដល់យុវជនកម្ពុជក្នុងការទៅសិក្សាជំនាញវិស្វកម្មនៅអឺរ៉ុប និងនាំយកចំណេះដឹង និងជំនាញទាំងនោះត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីរួមចំណែកដល់អនាគតនៃវិស័យថាមពលរបស់កម្ពុជា»។
ព្រឹត្តិការណ៍នេះក៏ជាសមិទ្ធផលសំខាន់មួយនៃភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកម្ពុជា ក្រោមយុទ្ធសាស្ត្រ Global Gateway ដោយបានប្រកាសដាក់ឱ្យដំណើរការកម្មវិធី «Choose Europe for Science – Cambodian Talents» ដែលមានថវិកាចំនួន ៨ លានអឺរ៉ូ។ កម្មវិធីនេះមានគោលបំណងផ្ដល់អាហារូបករណ៍ពេញលេញដល់និស្សិត សាស្ត្រាចារ្យ និងមន្ត្រីរាជការកម្ពុជា ដើម្បីបន្តការសិក្សាលើមុខជំនាញ STEM នៅអឺរ៉ុប។ កម្មវិធីនេះរៀបចំឡើងដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងរ៉ែ និងថាមពល ព្រមទាំង មានការរួមចំណែកថវិកា ១ លានអឺរ៉ូបន្ថែមពីអគ្គិសនីកម្ពុជា (EDC) ដោយមានប្រទេសអឺរ៉ុបចំនួន ៦ ចូលរួម គឺបែលហ្ស៊ិក ឆែក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងលីទុយអានី៕
អត្ថបទ៖ ធូ វិរៈ
-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា