ព័ត៌មាន
រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោមឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជាជន
ភ្នំពេញ៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញណែនាំឱ្យមន្រ្ដីក្រោមឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការផ្ទៃគ្នា ដើម្បីបម្រើបជាតិ និងប្រជាជន។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងនៅក្រសួង និងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ចំពោះស្មារតីសាមគ្គីភាពផ្ទៃក្នុង ការសម្របសម្រួល ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ដើម្បីបុព្វហេតុស្ថាប័ន និងវិស័យអធិការកិច្ចរបស់យើង។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំទុកដាក់ផ្ទះ សមិទ្ធផលនានា គំនិតផ្តួចផ្តើមថ្មីៗ ទិសដៅយុទ្ធសាស្ត្រ និងការកែទម្រង់សំខាន់ៗរបស់ក្រសួងអធិការកិច្ច ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាននៃច្បាប់ស្តីពីអធិការកិច្ចដែលមានលក្ខណៈជាប្រព័ន្ធ, ការជំរុញបញ្ចប់វិធាននិងនីតិវិធីប្រតិបត្តិនៃការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ព្រមទាំងការងារដោះស្រាយបណ្តឹង, ការរៀបចំយន្តការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ និងការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ច និងការទាញយកទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹក និងចូលរួមអបអរសាទរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានលទ្ធផលជោគជ័យដ៏ធំធេងជាប្រវត្តិសាស្រ្ត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ព្រមទាំងជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហការផ្ទៃក្នុង, បន្តពង្រឹងការដឹកនាំនិងការគ្រប់គ្រងការងារនៅគ្រប់អង្គភាព, បន្តរក្សាស្មារតីទទួលខុសត្រូវ ពង្រឹងបទបញ្ជាផ្ទៃក្នុងនិងក្រមសីលធម៌ និងបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ព្រមទាំងបានផ្ដល់ថវិកាឧបត្ថម្ភជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ៕









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា