ព័ត៌មាន
ឪពុកម្តាយ ជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្លាស់ប្តូរផ្នត់គំនិតបាននាំកូនៗឱ្យមកចូលរៀនច្រើនជាងមុន
ជនជាដើមភាគតិចនៅខេត្តមណ្ឌលគិរីមានការផ្លាស់ប្តូរផ្នត់គំនិត ដោយឪពុកម្តាយបានបញ្ជូនកូនចៅឱ្យទៅសិក្សារៀនសូត្រច្រើនជាមុនគួរឲ្យកត់សំគាល់។
លោក ហួន សុធារី នាយកសាលាបឋមសិក្សាស្រែអ៊ី ស្ថិតនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា កាលពីមុនគ្រួសារជនជាតិដើមភាគតិចភាគច្រើនជួបការលំបាក និងមានទម្លាប់ទុកកូនចៅឱ្យជួយធ្វើការងារចម្ការវិលជុំ ឬមើលថែផ្ទះសម្បែង។ ប៉ុន្តែបច្ចុប្បន្ន និន្នាការនេះបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ដោយសារឪពុកម្ដាយពួកគេបានចាប់ផ្ដើមបញ្ជូនកូនតូចៗរបស់ខ្លួនឱ្យចូលរៀនច្រើនជាងមុន។ លោកបន្តថា ការផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយសារក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំខេត្តមណ្ឌលគិរី គម្រោងរ៉េដបូក និងអង្គការពាក់ព័ន្ធមួយចំនួនទៀត បានចុះផ្សព្វផ្សាយពីសារសំខាន់ នៃការសិក្សា ទើបជនជាតិដើមភាគតិចទាំងនោះបញ្ជូនកូនៗមករៀនសូត្រ។
អ្នកស្រី តែន ចាន់ហ៊ា បុគ្គលិកសម្របសម្រួលគម្រោងរេដបូកសហគមន៍ បានឲ្យដឹងថា ការគាំទ្ររបស់គម្រោងរេដបូកកែវសីមា លើវិស័យអប់រំ មានដូចជា៖ សាងសង់សាលារៀន, ផ្តល់សម្ភារៈសិក្សា, ផ្តល់អាហារដល់សិស្ស, ការគាំទ្រដល់គ្រូបង្រៀន និងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សសម្រាប់ការសិក្សានៅកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យជាដើម។ លោកស្រីបន្តថា បច្ចុប្បន្ន គម្រោងរេដបូកបានអនុវត្តក្នុងភូមិចំនួន ២០ ក្នុងឃុំចំនួន៦ នៃស្រុកចំនួនពីរ ក្នុងខេត្តមណ្ឌលគិរី។ ហើយគម្រោងនេះ បានធ្វើឲ្យបរិយាកាសសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សជាជនជាតិដើមភាគតិចកាន់តែល្អជាងមុន។
សិស្សរៀននៅសាលាបឋមសិក្សាស្រែអ៊ី បានឲ្យដឹងថា ពេលខ្ញុំមកសាលារៀន គឺលោកគ្រូ និងអ្នកគ្រូ បានយកចិត្តទុកអប់រំណែនាំឲ្យខិតខំរៀនសូត្រ និងគោរវិន័យសាលាឲ្យខ្ជាប់ខ្ជួន ដើម្បីជាសិស្សល្អ និងពលរដ្ឋល្អនៅពេលអនាគ។ លើសពីនេះ សិស្សទាំងនោះ បានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀន និងបង្រៀន និងការអប់រំផ្នែកវិន័យ សីលធម៌ ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា