Connect with us

ព័ត៌មាន

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច ចុះអនុស្សារណៈជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដើម្បីផ្តល់អត្ថប្រយោជន៍ និងសេវាថែទាំសុខភាពជូនមន្ត្រីរាជការនៃក្រសួង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (ន.ក.ស.អ) ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យអន្តរជាតិអរៀនដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្តល់អត្ថប្រយោជន៍ និងសេវាថែទាំសុខភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម ក្រស្នា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច និងលោកស្រី YAP Sim Bee អគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យអន្តរជាតិអរៀនដា។

បើតាមការឱ្យដឹងពីក្រសួងអធិការកិច្ច កិច្ចសហប្រតិបត្តិការនេះមានគោលដៅជួយសម្រួល និងផ្តល់ជូននូវសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព និងស្តង់ដារ ព្រមទាំងអត្ថប្រយោជន៍ពិសេសផ្សេងៗ ដល់សមាជិក-សមាជិកា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងអធិការកិច្ច៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia