ព័ត៌មាន
Bassac Lane តំបន់កម្សាន្តសម្បូរបែប ត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលទេសចរនាឱកាសបុណ្យអុំទូក
ទីតាំង Bassac lane ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាតំបន់កម្សាន្ត និងមានម្ហូបចម្រុះជាតិសាសន៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តក្នុងពេលរាត្រី ជាពិសេសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិនៅសប្តាហ៍។
បុគ្គលិកនៅតាមបណ្តាហាងមួយចំនួននៅតំបន់ Bassac lane ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រាប់BTVថា Bassac lane ជាកន្លែងកម្សាន្តសំបូរបែបមានដូចជា៖ ក្លឹប Sky bar និងភោជនីយដ្ឋានមានលក់ម្ហូបចម្រុះជាតិសាសន៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តក្នុងពេលរាត្រី ជាពិសេសក្នុងឱកាសពិធីបុណ្យនៅខាងមុខ ដោយតាមបណ្តាហាងមួយចំនួនក៏មានការបញ្ចុះតម្លៃពិសេសផងដែរ។
ភ្ញៀវទេសចរអន្តរជាតិបានលើកឡើងដែរថា ប្រទេសកម្ពុជាជាកន្លែងមានសុវត្ថិភាព ពលរដ្ឋរួសរាយរាក់ទាក់ និងទីក្រុងមានភាពស្រស់ស្អាត។ ហើយក្នុងពេលស្នាក់នៅប្រទេសកម្ពុជា បានដើរលេងកម្សាន្តនៅកោះរុងសន្លឹម កំពត កែប ទីក្រុងភ្នំពេញជាដើម។ ក្រៅពីនេះ ក៏មានគម្រោងទៅលេងប្រាសាទអង្គវត្តនៅសប្តាហ៍ក្រោយ។ ភ្ញៀវទេសចរអន្តរជាតិទាំងនោះថា ពិធីបុណ្យអុំទូកនៅក្នុងប្រទេសកម្ពុជា គឺបានដឹងខ្លះៗតាមSocial media និងចូលចិត្តការប្រណាំងទូកទាំងនោះ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការរៀបចំពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក្នុងឆ្នាំនេះ មិនបានរៀបចំនោះទេ ដោយសាររាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការងារអាទិភាពចំពោះមុខមួយចំនួនទៀត។ ដោយឡែកសម្រាប់ តាមបណ្តាខេត្តនានា រៀបចំពិធីបុណ្យអុំទូក ឬមិនរៀបចំ គឺអាស្រ័យទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិ។រីឯការឈប់សម្រាកនៅរក្សាទុកដដែល។ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ