ព័ត៌មាន
សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ទោះបីគេបិទព្រំដែនយ៉ាងណាក៏ដោយ កម្ពុជាមិនស្លាប់ទេ តែជាឱកាសមើលឃើញពីសមត្ថភាព និងពង្រឹងខ្លួនឯងទៅវិញ ខណៈកម្ពុជាមានច្រកជាច្រើនទៀតសម្រាប់នាំផលិតផលចេញ-ចូលនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា គេថាកម្ពុជាស្លាប់ដោយសារតែគេបិទព្រំដែន ប៉ុន្តែផ្ទុយទៅវិញការបិទនេះវាបានផ្ដល់ឱកាសម្រាប់កម្ពុជាពង្រឹងខ្លួនឯង ដោយបានជំរុញកំណើនផលិតផលក្នុងស្រុក សម្រាប់ការនាំចេញទៅក្រៅប្រទេសបាន ទាំងផ្លូវទឹក និងផ្លូវគោក និងផ្លូវអាកាស ហើយផលិតផលកម្ពុជាកាន់តែរីកចម្រើនខ្លាំងដោយមិនចាំបាច់ពឹងផ្អែករបស់គេទៀតផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា គេគិតថាការបិទច្រកធ្វើឱ្យរលំសេដ្ឋកិច្ចព្រំដែន តែវាប៉ះពាល់តែលើវិស័យសេវាកម្មប៉ុណ្ណោះ ចំណែកវិស័យកសិកម្ម និងផលិតកម្ម គឺមិនស្លាប់ទេសម្រាប់អ្នកព្រំដែនខាងលិច យើងបានបង្វែរទិសបានទាន់ពេលវេលាទៅចិន និងទៅប្រទេសផ្សេងទៀត។ វិស័យឯកជនទុកចិត្តរាជរដ្ឋាភិបាល យើងរួមគ្នាធ្វើបានក្នុងការបង្វែរទិសដៅនាំចេញទៅចិន ដោយចរចាជាមួយឡាវដើម្បីដឹកតាមផ្លូវគោកក៏បាន។ នៅខាងមុខ ក្នុងខេត្តកោះកុងកំពុងបង្កើតឱ្យមានផែទឹកជ្រៅ ។ ឥឡូវយើងមានការតភ្ជាប់ច្រើន។ កម្ពុជាមានជម្រើសច្រើនណាស់ ដូច្នេះគេបិទព្រំដែនយ៉ាងណាក៏ដោយ យើងមិនស្លាប់ទេ ហើយយើងក៏មិនមានតម្រូវការច្រកព្រំដែនជាមួយថៃវិញដែរ ព្រោះកម្ពុជានឹងមិនស្លាប់ដោយសារការបិទច្រកមួយនេះទេ។ ការបិទនេះ វាជាឱកាសមាសទៅវិញសម្រាប់កម្ពុជា ដើម្បីពង្រឹងខ្លួនឯង។
សូមបញ្ជាក់ថា ភាគីថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ ទាក់ទងនឹងការបិទព្រំដែនជាឯកតោភាគីពីភាគីថៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ធ្លាប់បានលើកឡើងហើយថា តាំងពីប្រទេសថៃបានបិទព្រំដែនដោយឯកតោភាគី រដ្ឋាភិបាលកម្ពុជា មិនដែលសុំបើកច្រកព្រំដែនម្តងណាឡើយ ហើយប្រសិនបើប្រទេសថៃ បិទព្រំដែន១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។ ចាប់តាំងពីថៃបានបិទព្រំដែនជាឯកតោភាគីកាលពីខែមិថុនា ឆ្នាំ២០២៥ ផលិតផលក្នុងស្រុក និងការនាំចេញរបស់កម្ពុជាបានជំរុញឱ្យមានការកែសម្រួលយុទ្ធសាស្ត្រទីផ្សារ និងការប្រើប្រាស់ទំនិញក្នុងស្រុកកាន់តែខ្លាំង៕
អត្ថបទ៖ បាន ចក់



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា