Connect with us

ព័ត៌មាន

សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងជំរុញអ្នកប្រើប្រាស់ក្នុងស្រុក គាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់ ដើម្បីឱ្យអ្នកផលិតអាចឈរជើងលើទីផ្សារពោរពេញដោយកាប្រកួតប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក​ពិព័រណ៍​ផលិត​ផល​ខ្មែរ លើកទី៤ ក្រោម​ប្រធាន​បទ «រួម​គ្នា​ផលិត​ រួ​មគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និងការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចចិត្តបោះទុនវិនិយោគ ខិតខំផលិតឱ្យបានច្រើន និងឈរជើងលើទីផ្សារពោរពេញដោយកាប្រកួតប្រជែង។ តែទោះជាយ៉ាងណាអ្នកផលិតត្រូវតែប្រឹងប្រែងពង្រឹងគុណភាព និងទាញយកភាពជឿជាក់របស់អ្នកគាំទ្រផងដែរ។

សម្ដេធិបតី បានបញ្ជាក់ថា (ដូច្នេះការកែលម្អ គុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ។ ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និងការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចចិត្តបោះទុនវិនិយោគ ខិតខំផលិតឱ្យបានច្រើន និងឈរជើងលើទីផ្សារពោរពេញដោយកាប្រកួតប្រជែង។ ទោះជាយ៉ាងណា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និយាយរួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល ទើបជាកត្តាជំរុញឱ្យមានការគាំទ្រជ្រើសរើសប្រើប្រាស់ជាប្រចាំ។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពិសេសប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងធម្យម ដែលបានសិក្សា និងគ្រោងដាក់ចេញ ១- អនុក្រឹត្យស្ដីពី ការគ្រប់គ្រង់វដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសម្រួលដល់ការដំណើរការគ្រប់គ្រងអាជីវកម្មតាំងពីដំណាក់កាលចាប់ផ្ដើមរហូតដល់ដំណើរការបិទបញ្ចប់អាជីវកម្ម។ ២- អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងធម្យម ដើម្បីជួយឱ្យអាចងើបឡើងឈរជើង និងដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដោយផ្ទាល់ និងដោយប្រយោល។ បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការជវភាពនៃប្រព័ន្ធតួអង្គតែមួយ សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធដោយតម្លាភាព ការទទួលសខុសត្រូវ និងភាពប្រាកដប្រជានិយម។

ក្នុងឱកាសនេះដែរ សម្ដេចធិបតី បានលើកទឹកចិត្តដល់អ្នកផលិតទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេស គឺមិនត្រឹមតែជាប្រទេសឈប់នាំចូល និងផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកនោះទេ។ តែអ្វីដែលសំខាន់ គឺត្រូវផ្ដោតលើគុណភាព តម្លៃ និងសមត្ថភាពប្រកួតប្រជែង៕

អត្ថបទ៖ វ៉ាន់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia