ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះការឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាពេលនេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងឋានៈជាប្រធាន VECONAC ឆ្នាំ២០២៦ ដែលបានធ្វើម្ចាស់ផ្ទះមហាសន្និបាត VECONAC កាលពីដើមខែតុលានេះ បានផ្តល់លទ្ធផលជាផ្លែផ្កាជាច្រើនទៅដល់បេសកកម្មរបស់សមាជិកនៃVECONAC ដើម្បីជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជនក្នុងតំបន់។
សូមជម្រាបថា ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងស្ថាប័ន ការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ VECONAC និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង សំដៅលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជនប្រមាណ៧លាននាក់ ក្នុងប្រទេសសមាជិកអាស៊ានទាំង១១៕














-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា