ព័ត៌មាន
ក្រសួងមុខងារសាធារណៈបានប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរបេក្ខជនជាប់ជាស្ថាពរ និងលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសសម្រាប់ការប្រឡងប្រជែងតាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។ 
ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយអនុលោមនិយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការប្រឡងប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំងការតាមដានជាប្រចាំលើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែល្អប្រសើរ។
ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ រួមទាំងស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យការប្រឡងប្រព្រឹត្តទៅបានដោយរលូន រួមទាំងការជួយសម្របសម្រួលគ្រប់ទិដ្ឋភាពជូនបេក្ខជន និងអាណាព្យាបាល៕





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦