PR NEWS
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៅទទួលពានរង្វាន់មេដាយមាស ចំនួន៥ សម្រាប់ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ វី-អាកទីវ ពីប្រទេសប៊ែលហ្សិក
វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ
វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលចំនួន៥ ផ្សេងទៀតដែលទើបមានវត្តមានក្នុងទីផ្សារ ក៏ទទួលបានជ័យលាភីមេដាយមាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង។
ជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យដែលម៉ាកសញ្ញាថ្មីបំផុតទាំង២ ទទួលបានមេដាយមាសគុណភាពផ្ទួនគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដោយផ្ទាល់នៅទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការនាំយកកិត្តិយសដែលផលិតផលក្នុងស្រុករបស់ខ្មែរត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។
នៅលើវេទិកានៃកម្មវិធីនេះផងដែរ អ្នក ឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា “ទោះបីវាជាលើកទីមួយរបស់ខ្ញុំនៅទីនេះ ប៉ុន្តែវាមិនមែនជាលើកទីមួយដែលផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS នោះឡើយ។ កន្លងទៅ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ក៏ទទួលបានមេដាយមាសពីស្ថាប័នដ៏ល្បីល្បាញមួយនេះបន្ទាប់ពីឈានជើងចូលទីផ្សារក្នុងត្រឹមរយៈពេល៦ខែ ហើយពេលនេះសមិទ្ធផលថ្មីរបស់យើងចំនួន៥ផ្សេងទៀត ក៏ត្រូវបានទទួលស្គាល់ និងផ្តល់ជូនមេដាយមាសត្រឹមរយៈពេលដ៏ខ្លីដូចគ្នា។ នេះមិនមែនជារឿងចៃដន្យ វាកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ដៃគូអាជីវកម្ម ជាពិសេសអតិថិជនដែលតែងតែគាំទ្រ និងចូលចិត្តផលិតផលរបស់យើង”។
គិតមកទល់ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបទាំងអស់ចំនួន៨ប្រភេទ គឺស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង ដែលគ្រប់ផលិតផលទាំងអស់សុទ្ធតែទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីស្ថាប័នល្បីៗទូទាំងពិភពលោក។ ចំណែកឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស(Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបន្តផងដែរថា “តាំងពីដើមរៀងមក ឆន្ទៈរបស់យើងគឺមិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពល្អដ៏ពិតប្រាកដ លើសពីនោះយើងចង់នាំមោទនកភាព និងកិត្តិយសជូនកម្ពុជាក្នុងការផលិតនូវផលិតផលដែលមានស្តង់ដារខ្ពស់ប្រកួតប្រជែងទាំងនៅក្នុងថ្នាក់តំបន់ និងនៅក្នុងពិភពលោក។ វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ និងជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់និងដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា អនុលោមតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារដើម្បីធានាបានតម្លាភាពចំណូលពន្ធអាករជាតិ និងការប្រកួតប្រជែងដោយស្មើភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយយើងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឱ្យចូលរួមអនុវត្តទាំងអស់គ្នាដើម្បីបង្កើនចំណូលពន្ធសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។
-
ព័ត៌មាន1 week ago
រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ អាជ្ញាធរទន្លេសាបសហការជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច
-
ព័ត៌មាន5 days ago
ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យព្រះកេតុមាលា
-
ព័ត៌មាន1 week ago
ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ
-
ព័ត៌មាន2 days ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា1 week ago
ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ
-
កីឡា3 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
ព័ត៌មាន5 days ago
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២