ភ្នំពេញ ៖ ព្រះចៅអធិការវត្តឧណ្ណាលោម រំពឹងថា ក្រោយធ្វើការជួសជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់ កាលទី១នេះរួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកាន់តែច្រើន ដោយសារកុដិនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហការី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ។ ការរៀបចំកម្មវិធីនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង។ ការផ្តល់ឈាម...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់, នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកសូត្របាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋ មន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល...
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ត្រូវបានបញ្ចប់ដោយបរិយាកាសល្អប្រសើរហើយនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយបងប្អូន ជាកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ បម្រើ និងការពារ ជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យជាតិដ៏សម្ខាន់មួយនេះ ។ ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ...
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។ ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបាន ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណះកម្មការផ្សារអូរឬស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារ ដំណាក់កាលទី១ ថែមទាំងបានជំរុញពន្លឿនការជួសជុលឲ្យលឿន ដើម្បីផ្ដល់ជូនអាជីវក បានមកលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ និងឆាប់បានបន្តជួសជុលនៅដំណាក់កាលបន្តបន្ទាប់ទៀត។ ក្នុងឪកាសចុះត្រួតពិនិត្យការដ្ឋាននោះដែរ លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាលជាបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឬស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយះពេល ដើម្បីជួសជុលអាគារផ្សារ ជៀសវាងបង្កហានិភ័យណាមួយកើតឡើង។ លោក ឡយ ស៊ាងអាង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណា ងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា...
ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកផលិតនៅកម្ពុជា ជាមួយអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតផលវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងសិប្បកម្មធ្វើដោយដៃ។ ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ស្តីពីនិរន្តភារពនៃប្រភព និងផលិតកម្មក្នុងឧស្សាហកម្មវាយនភណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព...