ភ្នំពេញ៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកជំទាវបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្ស សូមជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ...
នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ គឺជាខួប២១ឆ្នាំ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៤) ។ ក្នុង រយៈពេល២១ឆ្នាំនេះ រាជរដ្ឋាភិបាលបានថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យ ទាំងនៅក្នុងប្រទេស និង អន្តរជាតិ។ នេះបើតាមប្រសាសន៍លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង...
នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ...
នគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជិត៥ពាន់នាក់ ត្រៀមការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពីធីបុណ្យអុំទូក ខាងមុខ ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា កិច្ចការងារការពារសន្តិសុខ និងរក្សាបានរបៀបរៀបរយសាធារណៈ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពថ្នាក់រាជធានី និងថ្នាក់ជាតិ ត្រូវសហការ ដើម្បីថែរក្សាឱ្យបានល្អប្រសើរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងកាន់តែគៀកខិតមកដល់ ។ ឯកឧត្តមស្នងការបញ្ជាក់ថា ឆ្នាំនេះ...
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងរួមគ្នាសរសេរចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែលមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ឯកសារប្រវត្តិសាស្ត្រទាំង៥...
ជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនានាតាមព្រំដែនប្រទេសម៉ិកស៊ិក បានបង្ហាញការព្រួយបារម្ភ កាលពីថ្ងៃពុធ អំពីផលប៉ះពាល់ខ្លាំងនៃជ័យជម្នះរបស់លោក Donald Trump លើដំណើរការស្វែងរកសិទ្ធិជ្រកកោនរបស់ពួកគេ និងព្រួយបារម្ភថា ផែនការរបស់ពួកគេដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក អាចត្រូវបានបង្អាក់។ ជនអន្តោប្រវេសន៍នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-អាមេរិក ជាពិសេសនៅក្នុងទីក្រុងដូចជា Ciudad Juarez និងទីក្រុង Tijuana មានការព្រួយបារម្ភអំពីអនាគតនៃកម្មវិធី CBP-ONE ជាមធ្យោបាយដ៏សំខាន់មួយក្នុងការចូលទៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ បន្ទាប់ពីជ័យជម្នះរបស់លោក Trump។ ជនអន្តោប្រវេសន៍ជាច្រើនព្រួយបារម្ភថា ការណាត់ជួបដែលពួកគេបានរង់ចាំជាច្រើនខែមកក្រោមកម្មវិធីនេះ អាចត្រូវបានលុបចោល ដោយធ្វើឱ្យពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។ ដោយមានគោលជំហរដ៏តឹងរ៉ឹងជាប្រវត្តិសាស្ត្រស់លោក...
ផ្ទុះប្រតិកម្មយ៉ាងខ្លាំងរាប់ចាប់ពីនៅក្នុងរូបិយប័ណ្ណអាស៊ី រហូតដល់ការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយដ៏គួរឱ្យបារម្ភអំពីអ្វីដែលកំពុងរង់ចាំនៅខាងមុខ វាច្បាស់ណាស់ថាជោកជ័យដ៏ធំរបស់លោក Donald Trump គឺជាការផ្លាស់ប្តូរហ្គេមដ៏សម្បើម។ ការធ្លាក់ចុះនៃភាគហ៊ុនរបស់ចិន និងប្រាក់យ័ន បង្ហាញពីរបៀបដែលក្រុមអ្នកវិនិយោគកំពុងរៀបចំឡើងវិញយ៉ាងឆាប់រហ័សនូវវិធីសាស្រ្តរបស់ពួកគេទប់ទល់ហានិភ័យ និងឱកាសហិរញ្ញវត្ថុសកល។ ប្រាក់ដុល្លារបានហក់ឡើង នៅពេលបណ្ដាញសារព័ត៌មាន និយាយថាលោក Trump ជាប់ឆ្នោតអាណត្តិទីពីរ។ ភាគហ៊ុនរបស់អាមេរិកបានហក់ឡើង ខណៈតម្លៃរូបិយប័ណ្ណគ្រីបតូលោតឡើងដែរ។ ទិន្នផលមូលបត្ររតនាគារសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ផងដែរ។ គោលនយោបាយពាណជ្ជកម្មរបស់លោក Trump ដែលអាស៊ីមាននៅក្នុងចិត្ត នឹងកើតឡើង។ ការគ្រប់គ្រងសេតវិមានជាលើកទី២របស់លោកTrump ប្រាកដជានឹងត្រូវតាមដានកាន់តែខ្លាំង ដោយធ្វើឱ្យសេដ្ឋកិច្ច ដែលផ្តោតលើការនាំចេញរបស់អាស៊ីស្ថិតក្នុងគ្រោះថ្នាក់។...
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ -ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការគឺមានគោលបំណងសំខាន់ជំរុញការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងគណៈកម្មការថ្ងៃនេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍...
អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូចដល់ក្រុមប្រឆាំងឱ្យបញ្ឈប់ការធ្វើនយោបាយដោយយកបរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាកមកជាការបង្រួបបង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងប្រាប់BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកដែលពីមុនជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីតសកម្មជនគណបក្សប្រឆាំងប្រចាំប្រទេសជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំឈរលើគោលការណ៍បង្រួបបង្រួមជាតិតែមួយ។ ក្នុងនោះ...
ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុងដំណើរការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញពីភាពច្នៃប្រឌិតខាងផ្នែកម្ហូបអាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយកកសិផលរបស់កម្ពុជាចំនួន៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។ លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់កម្ពុជានេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹងជាផលិតផលខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា...