ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ នៅទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យវិស័យ ធនាគារ ធនាគារជាតិនៃកម្ពុជា បានដឹកនាំនិងសម្របសម្រួលការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំង ជំរុញការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ការទូទាត់អេឡិចត្រូនិក...
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន គឺជាសសរស្តម្ភដ៏សំខាន់ សម្រាប់ ការធ្វើធុរកិច្ច និងការកែលម្អបរិយាកាសវិនិយោគ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅចុងសប្តាហ៍កន្លងមក នេះ បានជួបពិភាក្សាការងារជាមួយ លោក James P. Brew អ្នកជំនាញកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងយន្តការកិច្ចសន្ទនារវាងផ្នែករដ្ឋ...
រហូតមកដល់ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិ បានកើនឡើងចំនួន ១៩៤ សហគមន៍ មានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។ យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបានប្រមាណ៧០០ ០០០ដុល្លារ ពីការប្រមូលផលសំរ៉ង ប្រមូលផ្សិតប៉ប៉ក់ បានចំនួន២៩០ ០០០ ដុល្លារ ផ្សិតក្ងោក បានចំនួនជាង៥៣...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៧០លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានរ៉ែ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃ ក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុង «សិក្ខាសាលាស្តីពីការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ» កាលពីថ្មីៗនេះថា...
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងការចូលរួមចំណែកថវិកាផ្ទាល់ខ្លួនរបស់លោកស្រីប្រធានមន្ទីរ ចុះទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន២គោលដៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសនោះ លោកស្រី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភ្នំពេញ៖ គិតចាប់ពីបទឈប់បាញ់លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន គណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើក ទៅភាគីថៃ ដើម្បីដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ាចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ...
កំពង់ឆ្នាំង៖ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបានសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការចូលរួមនៅក្នុងវេទិកាការងារ សនិ្តសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៦នេះ។ កញ្ញា ស្រីពេជ្រ ជាអ្នកទទួលបានការងារម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផ្សេងទៀត ដែលបានមកចូលរួមសម្ភាសការងារ...
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនឃនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕