សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammand Haszaimi Bin Bol Hassan មេបញ្ជាការកងយោធពលភូមិន្ទ នៃប្រទេសប្រ៊ុយណេ ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី…។
ជាជោគជ័យធំមួយនៃបេសកកម្មការទូតសភា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA )លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡំាពួ បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់ សុខសន្តិភាព វិបុលភាព មិនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។ តាមរយៈគណៈកម្មាធិការជំនាញរបស់អាយប៉ា សេចក្តីព្រាងសេចក្តីសម្រេច ទំាងបីរបស់សភាកម្ពុជា បានលើកយកទៅពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយនិងគណៈកម្មាធិការរៀបចំរបស់អាយប៉ា ។ នៅក្នុងនោះគណៈកម្មាធិការនយោបាយអាយប៉ា នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី១៩កញ្ញានេះ បានពិភាក្សាអនុម័តគំាទ្រ ពេញទំហឹងលើសេចក្តីព្រាងសេចក្តីសម្រេច របស់សភាកម្ពុជា ស្តីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។...
នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូប ដើម្បីពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ...
ទិវាសំអាតពិភពលោក World Cleanup Day បានប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅតាមបណ្ដោយទន្លេសាប នៃបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល និងមន្ទីរបរិស្ថាន ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Leader Energy, ក្រុមហ៊ុន Naga...
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ម្ចាស់រោងចក្រ សហគ្រាសជាច្រើន បានសម្របសម្រួលបើកប្រាក់ឈ្នួល និងរោងចក្រមួយចំនួនផ្សេងទៀតបានបើកប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មករនិយោជិត មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ លោក អ៊ុំ សុវណ្ណវឌ្ឍនា រដ្ឋបាលរោងចក្រផលិតថង់ ប្លាស្ទីក Rally Packaging Cambodia CO.,LTD នៅរាជធានីភ្នំពេញបានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា រោងចក្រនេះ បានផ្តល់ការឈប់សម្រាកដល់កម្មករនិយោជិតទាំងអស់ចំនួនមួយសប្តាហ៍ពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥...
លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ បានបន្តការផ្តល់ជំនួយឧបត្ថម្ភម៉ូតូចំនួន៣គ្រឿង និងសម្ភារ ជូនទៅដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា ប្រចាំទិសខេត្តព្រះវិហារ ។ ជំនួយឧបត្ថម្ភ ត្រូវបានផ្តល់ទៅ ទី១៖ វីរយុទ្ធជន ជឺ រិទ្ធី មេបញ្ជាការវរការពារព្រំដែនលេខ៣៧១ នៃកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅទិសភ្នំខ្មោច ។ ទី២៖ វីរយុទ្ធជន អុំ ថេត មេបញ្ជាការកងអនុសេនាធំលែខ៣ កងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅវាលឥន្ទ្រីយ៍...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។ ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាសឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកនឹងបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង UNESCO និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិស័យការងារ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធបិតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលជាច្រើនរបស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នឹងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមអទិភាពរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដោយ៖...
នៅថ្ងៃទី១៨ ខែកញ្ញា នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាន និងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្ត គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី៕