សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។» សម្ដេចតេជោបន្តថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ...
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃថ្ងៃបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ ដែលនៅតែដកជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់វ័យជានិច្ច។ ដើម្បីរំឮកខួប ៣ឆ្នាំ និងអបអរសាទរនូវមហាជោគជ័យដ៏អស្ចារ្យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំផ្សាយឡើងវិញ នូវកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជូនដល់ប្រជាពលរដ្ឋបានចូលទស្សនានូវទស្សនីយភាព ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនេះជាថ្មី នៅគ្រប់រោងភាពយន្ដ Legend Cinema និង Sabay Cinema ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញពីការចងចាំមិនភ្លេចចំពោះថ្ងៃប្រវត្តិសាស្ដ្រនេះ។ ឯកឧត្តម...
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ BTV ឲ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងដោយក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។ ហើយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមានជាអាទិ៍...
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនលោកស្រី ស ថា ដែលជាមុខសញ្ញាគ្រួសារពលី មានជីវភាពខ្វះខាត រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ ឯកឧត្តម គន់...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។ យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។ ជនត្រូវចោទទាំង១២នាក់នេះ ទី១...
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44), ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានថ្លែងថា ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិ។ ក្នុងសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោកត្រូវការឆ្មបបន្ថែម១លាននាក់» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ...
ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវដល់សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា...
នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខិតខំចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវការឆ្មប បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែងការប្តេជ្ញាចិត្តគោរពក្រមសីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និងក្រោយពេលសម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និងកាត់បន្ថយអាត្រាមរណភាពមាតា និងទារកឲ្យមានអាត្រាទាបបំផុត។ ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួន នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពេលកន្លងទៅមិនបន្ធូដៃឡើយ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍...