នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ។ សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមាន ប្រសាសន៍ក្រើនរំឮកថា ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយត្រូវកត់ត្រា និងចងចាំជាប្រចាំថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូល ដ្ឋានគ្រឹះនៃការវិនិយោគនិងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការ ងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានក្រើនរំឮកបែបនេះ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ...
នៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤នេះ គ.ជ.ប បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤»ដែលពិធីនេះ ធ្វើឡើងនៅខេត្តសៀមរាប។ សន្និបាតនេះ មានគោលបំណងសំខាន់គឺធ្វើការបូកសរុប និងវាយតម្លៃ លើលទ្ធផលការងារ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតអសកលចំនួន ២ រួមមាន ១- ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា...
ដូចសព្វមួយដង ប្រភេទ «ភាពយន្តជីវិតពិត» ជាប្រភេទសាច់រឿង១ភាគចប់ ហើយនិយាយពីជីវិតរបស់មនុស្សក្នុងសង្គមដែលធ្លាប់ឆ្លងកាត់ និងធ្លាប់បានឡើងរួចមកហើយ។
ក្រសួងមុខងារសាធារណៈ បានប្រកាសថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាំងយកបេក្ខជន លើកទី ១ នឹងប្រព្រឹត្តិទៅក្នុង ខែ កក្កដា ខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលមានការសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គណៈឃោសនាអប់រំគណបក្សខេត្តកំពង់ឆ្នាំង បានបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី១៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន អនុគណៈកម្មាធិការគណៈបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រួមនិងសិក្ខាកាមប្រមាណជាង៣០០នាក់ ជាមន្ត្រីរបស់គណបក្សមកពីមន្ទីរអង្គភាពជុះវិញខេត្តផងដែរ ។ ឯកឧត្តម ស៊ីវ រុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៣ ស្របពេលដែលសភាពការណ៍ទូទៅរបស់ប្រទេសជាតិ កំពុងមានការវិវត្តន៍ដ៏ល្អក្នុងដំណើរឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ បន្ទាប់ពីគណបក្សប្រជាជនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតនាពេលកន្លងមក...
កិច្ចពិគ្រោះយោបល់វាងកម្ពុជា-អាល្លឺម៉ង់ ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការតាមដានវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងក៏ជាការរួមចំណែកគាំទ្រដល់កម្ពុជាស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤, នេះជាកិច្ចប្រជុំទ្វេភាគីលើកទី ១៦ ដែលត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់...
អតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតម្លើងប្រាក់សោធននិវត្តន៍ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៧ នៅថ្ងៃទី២១ ខែមិថុនានេះ អតីតយុទ្ធជនទាំងកងទ័ព និងនគរបាល បានបង្ហាញពីការចូលរួមអបអរសាទរដល់ទិវាអតីតយុទ្ធជនកម្ពុជា ដែលតែងតែរៀបចំការអបអរ និងជួបជុំសំណេះសំណាលជារៀងរាល់ឆ្នាំ។ អតីតយុទ្ធជន លើកឡើងថា រយៈពេល១៧ឆ្នាំមកនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ ជាពិសេសសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនគ្រប់រូប។ រយៈពេល១៧ឆ្នាំមកនេះអតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី...
ក្រសួងពាណិជ្ជកម្មកកម្ពុជា បានប្រគល់លិខិតជូនដល់សហគ្រិនកម្ពុជាមានពិការភាពចំនួន ២០នាក់ ចំពោះការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលមានសុពុលភាពរយៈពេល១០ឆ្នាំ ដោយមិនគិតថ្លៃ តាមរយៈគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម និងដើម្បីពង្រឹងអាជីវកម្មឱ្យរីកចម្រើនបន្តទៀត។ លោក អាឌ្រៀន ហ្គីលប៊ឺត (Adrian Gilbert) នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក្នុងពិធីបិទ“ការអនុវត្តគម្រោង RT4D ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” នារសៀលថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថា នេះជាគម្រោងទី១...