ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានឈ្នះមេដាយ ៣គ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ សម្រាប់មេដាយបណ្ដោះអាសន្ន ដែលអត្តពលិកកម្ពុជា ទទួលបានពីការប្រកួតនេះ រួមមានកីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម,...
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលនានាបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាស ដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី...
អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និងក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការ ពង្រីកបេសកកម្មសំអាតទន្លេក្នុងរយៈពេល ៥ ឆ្នាំទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយបញ្ហាបំពុលប្លាស្ទិក និង ការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨។ បើតាមប្រសាសន៍ឯកឧត្តម អ៊ាង...
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដើម្បីជំរុញបង្កើនសមត្ថភាពទទួលកុងតឺន័រឱ្យកើនឡើងដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ១០ របស់កំពង់ផស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥...
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិក ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង និងគម្រោងពង្រីកបន្ថែម...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត...
នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ២ ៣០០ លានដុល្លារអាមេរិក ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់ជិត ១០ ពាន់លាន ដុល្លារ កើនឡើង ១១...
ភ្នំពេញ ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា-ចិន រាប់រយអង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា និងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ក្រោមអធិបតីភាពព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា និងចិន។ នៅក្នុងកម្មវិធី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងពិព័រណ៍ការងារលើកទី៤ ឆ្នាំ២០២៥ ស្ថិតនៅទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ វិទ្យាស្ថាន បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ...
បន្ទាយមានជ័យ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញក្នុងពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ...