ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអៈអាងថា យោងតាមរយៈរបាយការណ៍សូចនករស្នូល នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការចុះថយគួរឲ្យកត់សំគាល់ ពី ៣៧នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាលើកទី៥...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា យើងជាផលិតផល នៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030”...
អស់រយៈពេលជិត៤ឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយមានកិច្ចសហការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្បុជា អង្គការអុកស្វាម និងអាជ្ញាធរមានសមត្ថកិច្ចជាដើម ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប។ នៅក្នុងសិក្ខាសាលាស្តីពី ការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប នៅព្រឹកនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ លោក អូស្កា ហាក់ ប្រធានកម្មវិធី និងតំណាងអង្គការអុកស្វាម បានលើកឡើងឱ្យដឹងថា តាមរយៈគម្រោងខាងលើនេះ បានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ លោកបានបន្តថា...
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា...
អនុវត្តតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទទួលដឹកនាំបញ្ជាដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត៣ទៀត មានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បាននាំយកស្បៀងអាហារ និងថវិការជូនកងទ័ព និងនគរបាលការពារព្រំដែន នៃទីបញ្ជាការប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ សម្រាប់ស្នងការរាជធានី...
(ហ្ស៊ឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបទអន្ដរាគមន៍តាមរយៈវីដេអូ នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ។ ក្រៅពីការអបអរសាទរចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ស្តីពីការងារ សិទ្ធិ និងកំណើន ដែលបញ្ជាក់ឡើងវិញពីភាពពាក់ព័ន្ធគ្នារវាងការងារសមរម្យ សិទ្ធិការងារ និងកំណើនប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ដ ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់ការស្នាក់នៅរបស់និស្សិតស្រ្តីក្រីក្រ មកពីបណ្តាខេត្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្សជំនាញអគ្គិសនីចំនួន៨ស្នាដៃក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ចាន់ ជឿន នាយករងវិទ្យាស្ថាន PPI បានឱ្យដឹងថា ស្នាដៃទាំង៨នោះរូមមាន Palletizer machine, ATS...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាមកពី៤វិទ្យាល័យក្នុងស្រុករលាប្អៀរចំនួន៤០០នាក់ នៅសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមនិងឯកឧត្តម លោកជំទាវ លោកលោកស្រីក្នុងជួរគណៈកិត្តិយសាខា គណៈកម្មាធិការសាខា លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមផងដែរ។...
អាកាសយានដ្ឋានភូកេត របស់ប្រទេសថៃ បាននិយាយថា ជើងហោះហើរមកពីក្រុមហ៊ុនអាកាសចរណ៍ Air India របស់ប្រទេសឥណ្ឌា ដែលហោះពីកោះភូកេត របស់ប្រទេសថៃ តម្រង់ទៅកាន់ទីក្រុងញូវដេលី បានបង្ខំចិត្តស្នើចុះចតជាបន្ទាន់នៅថ្ងៃសុក្រ (១៣ មិថុនា) នេះ បន្ទាប់ពីសារគម្រាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានទទួលនៅលើយន្តហោះ។ មន្ត្រីអាកាសយានដ្ឋានថៃ បាននិយាយថា អ្នកដំណើរកំពុងត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះ ដែលមានជើងហោះហើរលេខ AI 379 ស្របតាមផែនការសង្គ្រោះបន្ទាន់ ដោយមានអ្នកដំណើរសរុបចំនួន ១៥៦នាក់ នៅលើជើងហោះហើរនោះ៕