គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងបន្តចូលរួមដល់ការរីកលូតលាស់នៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់ទងការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺបានផ្តល់ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បីគាំទ្រដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។ លោកបន្តថា...
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់ ប្រវែងសរុប១០៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និងលូមុខពីរចំនួន០២កន្លែង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវាញ និង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនានេះថា ប្រទេសកម្ពុជា នឹងរងសម្ភាធព្យុះទី១ ឈ្មោះ វូតទីព(Wutip) ដែលធ្វើឱ្យផ្ទៃមេឃ មានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹកឱ្យដឹងថា សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វុតទីព (Wutp) ក្នុងឆ្នាំ២០២៥ T250 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ «ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា...
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជាដែលមាន ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួង ស. អ.យ. និងជាប្រធាន ក.ស.ជ. និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្រ្តៃយ៍នៃ...
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦២ ៨ ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តតាកែវ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ សិក្ខាសាលា “អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា” មានការអញ្ជើញចូលរួមពីឯកឧត្តម Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងស្ថានទូតនានាប្រចាំកម្ពុជា...
កំពង់ឆ្នាំង៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ មានប្រសាសន៍ថា ការបណ្តុះបណ្តាលបាននូវមូលធនមនុស្សល្អពេញលេញតាមសាលារៀនត្រូវអនុវត្ត គឺបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ គុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អទាំងផ្លូវកាយផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។...
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV បានបញ្ជាក់ថា ក្នុងកាលៈទេសៈ កម្ពុជាកំពុងមានកម្ដៅប្រឈមជាមួយថៃបែបនេះ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់ វាអាចរុញឱ្យឆាបឆេះហើយក៏អាចជួយពន្លត់ស្ថានការណ៍បានដែរ ដូច្នេះអ្នកសារព័ត៌មានទាំងនៅកម្ពុជា និងជុំវិញពិភពលោកតែងតែប្រកាន់គំនិតសន្ដិភាពនិយមនៅក្នុងកាលៈទេសៈបែបនេះ គេមិនយកសាំងទៅចាក់ថែមនោះទេ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា ក្នុងស្ថានភាពកំពុងឡើងកម្ដៅប្រឈមមុខដាក់គ្នា រវាងកម្ពុជា-ថៃបែបនេះ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរធ្វើការផ្សព្វផ្សាយ និងចែករំលែក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសាអំពាវនាវដល់ប្រជាពលរដ្ឋលើកទឹកចិត្តដល់កងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា_ថៃ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមិថុនានេះ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់កងទ័ព ស្ថិតនៅខេត្តព្រះវិហារ។ នៅក្នុងពិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្នុងនាមប្រជាពលរដ្ឋខ្មែរស្រលាញ់ទឹកដីរបស់ប្រទេសយើង គឺត្រូវតាមដានស្ថានការព្រំដែនកម្ពុជា_ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការណ៍ទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងរួមមាន៖ ការទូត ច្បាប់ និងយោធា។...
នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង...