កំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ បើតាម...
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរាជរដ្ឋាភិបាលទាក់ទងនឹងច្បាប់មួយចំនួន និងសេចក្តីព្រាងពាក់ព័ន្ធនឹងបែបបទការងាររបស់រដ្ឋសភា។ ចំពោះការពិនិត្យសំណើ និងអនុម័តសេចក្តីព្រាងច្បាប់ ក្នុងនោះមានរបៀបវរៈ ចំនួន៥ ដូចជា៖ ១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។ ៣-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ...
កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ UNDP នឹងដើរតួនាទីសំខាន់ ក្នុងការគាំទ្រកម្ពុជាសម្រេចបានអាទិភាពអភិវឌ្ឍន៍ជាតិ ពិសេស ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំ លើកទី១ នៃគណៈកម្មាធិការគម្រោងអភិវឌ្ឍន៍ប្រចាំប្រទេស របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី ២៧ មករា នេះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង...
ស្វាយរៀង ៖ បន្លែសិរីរាង្គផលិតតាមរយះសហគមន៍ផ្គត់ផ្គង់បន្លែស្វាយរៀងហៅកាត់(សាក់)ត្រូវបានទីផ្សារក្នុងនិងក្រៅស្រុកបន្តគាំទ្រ ខណៈដែលសមាជិកសហគមន៍ដាំដុះប្រើប្រាស់ ជីធម្មជាតិ គ្មានសារៈធាតុគីមី ហូបពិសាហើយមិនប៉ះដល់ពាល់សុខភាព ។ លោក ធាន វណ្ណា សមាជិកសហគមន៍ផ្គត់ផ្គង់បន្លែសរីរាង្គហៅកាត់(សាក់) ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាតរៀង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏៏btv អោយដឹងថាសហគមន៍(សាក់)បន្ទាប់ពីបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយមានសមាជិកអ្នកដាំដុះ ផលិតបន្លែប្រើប្រាស់ ជីធម្មជាតិក្នុងស្រុក ជាង៣០០គ្រួសារ ។...
ភូមិចំនួន៥ និងឃុំ-សង្កាត់ចំនួន៥ ក្នុងចំណោមក្រុង-ស្រុកសរុបចំនួន១៣ ស្ថិតនៅខេត្តកណ្តាល ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣។ ពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់នេះ រៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។ នៅក្នុងអង្គពិធី ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់...
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថវិកាយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦...
អ្នកជំនាញសេដ្ឋកិច្ច បង្ហាញអំពីសក្តានុពលនិងកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ នៃការឈានទៅសម្រេចដំណាក់ កាលថ្មីៗ ជាពិសេសការឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូល ខ្ពស់នៅឆ្នាំ ២០៥០។ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ BTV ស្តីពីសក្តានុពលគាំទ្រដល់វិស័យសេដ្ឋកិច្ច និងឱកាសដែលកម្ពុជាស្រូបការវិនិយោគ នេះថា ជាច្រើនទសវត្សមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់ជាច្រើន និងបានកំពុងដើរទៅមុខយ៉ាងលឿន ក្នុងការបន្តអភិវឌ្ឍ...
កំពង់ឆ្នាំង៖ កម្លាំងយោធា និងកម្លាំងចម្រុះ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ(សម្រាស់) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយមិនអោយមាននៅលើផ្ទៃទឹកទៀតឡើយ ។ ប្រតិបត្តការនេះ នឹងបន្តជារៀងរហូតដោយត្រូវធ្វើទាំងក្នុងទន្លេសាប...
ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិន មានចំនួនជាង ១ ៧០០ លានដុល្លារអាមេរិក ខណៈការនាំចូលទីផ្សារកម្ពុជាមានចំនួនជាង ១៣ ពាន់លានដុល្លារអាមេរិក។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបន្តងើបឡើង យ៉ាងល្អប្រសើរ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានកំពុងមាននិន្នាការកើនឡើង ទោះបីជញ្ជីងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ នៅមានគម្លាតឆ្ងាយពីគ្នាក៏ដោយ។ ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ...
កិច្ចការងារធានាសន្តិសុខសុវត្ថិភាព ពិសេសការបង្ការលើបញ្ហាអគ្គិភ័យនៅក្នុងផ្សារទួលទំពូង ត្រូវបានគិតគូរយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ ពីសំណាក់ក្រុមគណៈកម្មាការគ្រប់គ្រងផ្សារទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះ ។ លោកចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បានប្រាប់ BTVឱ្យដឹងថា ដោយអនុវត្តទៅតាមគោលការណ៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្ពស់ លើការលក់ដូររបស់បងប្អូនអាជីវករនៅទូទាំងផ្សា ដោយបានពិនិត្យ និងចុះណែនាំមិនឱ្យមានការលក់ដូរ ឬចែកចាយគ្រឿងផ្ទុះ មានដូចជាផាវ ឬកាំជ្រួចនោះឡើយ ។ បន្ថែមពីលើការហាមប្រាមខាងលើហើយនោះ គណៈគ្រប់គ្រងផ្សារ...