ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថាមានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិចដោយសារទឹកភ្លៀង ដោយមានការចូលរួមសម្របសម្រួល អន្តរាគមន៍ពីឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់នីមួយៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡងដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ ៖ – វិទ្យាល័យហ៊ុនសែនជម្ពូវ័ន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិកថ្មីកើនឡើងដល់ចំនួន ២,៥៤៣,៨៧០នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងក្នុងបណ្តាញសង្គមឲ្យដឹងថា ក្នុងចំណោមសមាជិកទាំងអស់ខាងលើនេះ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន...
និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្ដីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ” ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតប្រកបដោយប្រសិទ្ធិភាព និងការការពារពីហានិភ័យនានា។ នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់របស់សិក្ខាសាលានេះ គឺបញ្រ្ជាបការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងទិន្នន័យបុគ្គលក្នុងយុគសម័យឌីជីថល ដែលមានដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា...
ហាងថតចម្លងឯកសារ និងអាជីវកម្មមួយចំនួនទៀតក្បែរមណ្ឌលប្រឡង ស្ថិតនៅរាជធានីភ្នំពេញ នឹងផ្អាកអាជីកម្មក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬ (បាក់ឌុប) ដោយគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្តែងដូចជាអាជីវកម្មនៅក្បែរមណ្ឌលប្រឡងវិទ្យាល័យបាក់ទូកជាដើម ។ ម្ចាស់ហាងថតចម្លងឯកសារ និងម្ចាស់អាជីវកម្មមួយទៀតនៅក្បែរមណ្ឌលប្រឡងបាក់ឌុប វិទ្យា ល័យបាក់ទូករាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែតុលា នេះ បានប្រាប់ BTVថា ស្របទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវកម្មរបស់ពួកគេ នឹងផ្អាកចំនួនពីរថ្ងៃ គឺនៅថ្ងៃទី០៨ និងទី៩ខែតុលានេះ ដើម្បីចូលរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ឱ្យដំណើរការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន...
ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព...
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើទីតាំងនានាក្នុងខេត្ត Homs ភាគកណ្តាលរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យ។ ខណៈរបាយការណ៍នៅពុំទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែម សាក្សីជាច្រើន បានប្រាប់សារព័ត៌មានថា ការវាយប្រហារ បានកំណត់គោលដៅនៅតំបន់ជនបទភាគខាងកើត និងភាគខាងត្បូង ខេត្តហូមរបស់ស៊ីរី។ មីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់ បានធ្លាក់នៅជិតផ្លូវ Homs-Salamiyeh បណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំង។ ការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀត កាលពីពេលព្រឹកថ្ងៃនេះ នៅក្នុងតំបន់ឧស្សាហកម្ម Hasya ក្នុងទីជនបទរបស់ខេត្ត Homs។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)...
មជ្ឈមណ្ឌលយុវជន និងគ្រួសារពលរដ្ឋមួយចំនួននៅខេត្តកណ្តាល បានបង្ហោះតាមហ្វេសបុក ប្រកាសផ្តល់ផ្ទះស្នាក់ និងបន្ទប់ស្នាក់ឥតគិតថ្លៃ ជូនសិស្សានុសិស្សមកពីចម្ងាយ មកពីតាមបណ្តាស្រុកមកស្នាក់នៅនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាម កញ្ញា ណាំ ស្រីណុច មន្ត្រី និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែតុលានេះថា នៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌលយុវជនខេត្តកណ្តាល ក៏ដូចវត្តអារាម...
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយះពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេង ទំនើងចំនួន៤៧ ករណី មានជនសង្ស័យ ចំនួន ២៥៧ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៩១ នាក់ ដែលពាក់ព័ន្ធនឹងបទ...
ជនជាតិចិនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីក្បួនរថយន្តដឹកបុគ្គលិកចិនរបស់ក្រុមហ៊ុន Port Qasim Electric Power Company (Private) Limited ត្រូវបានរងការវាយប្រហារនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi កាលពីថ្ងៃអាទិត្យប្រហែលម៉ោង ១១ យប់។ការវាយប្រហារនេះក៏បណ្តាលឲ្យមានអ្នករបួសមួយចំនួនក្នុងចំណោមប្រជាជនប៉ាគីស្ថានក្នុងតំបន់ផងដែរ។ ស្ថានទូត និងស្ថានអគ្គកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មនេះ និងសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះស្លូតត្រង់នៃប្រទេសទាំងពីរ និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយផលវិបាកដោយសហការជាមួយភាគីប៉ាគីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយស្ថានទូតចិននៅថ្ងៃចន្ទនេះ។ ភាគីចិនបានដាក់ចេញនូវផែនការបន្ទាន់មួយភ្លាមៗ...