ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ពុទ្ធបរិស័ទ និងសិស្សនិស្សិត បានយាងផ្ដល់ព្រះរាជអំណោយ ដល់វីរកងទ័ពការពារព្រំដែន និងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់យុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ការពារប្រជាពលរដ្ឋ រួមទាំងប្រសិទ្ធពរជ័យដល់វីរកងទ័ពកម្ពុជា ក្នុងឱកាសអបអរឆ្នាំថ្មី ។ ក្នុងដំណើរនៃកម្មវិធីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចព្រះសាកលវិទ្យាធិការ បានយាងដឹកនាំ គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា...
នៅថ្ងៃចុងសប្តាហ៍នេះ ភៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាកម្សាន្តនៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលមានការតុបតែងលម្អយ៉ាងស្អាតតាមបែបប្រពៃណីជាតិ។ ក្នុងពេលដើរលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ភ្ញៀវទេសចរ បានប្រាប់BTV នៅព្រឹកថ្ងៃទី១១ខែមេសានេះថា តាមការសង្កេតការតុបតែងលំអរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសវត្តភ្នំ មានភាពស្រស់ស្អាត និងបែបប្រពៃណី ម្លោះហើយទើបនៅចុងសប្តាហ៍នេះ នាំគ្រួសារ និងមិត្រភក្តិមកដើរលេងនៅទីនេះ។ ភ្ញៀវទេសចរទាំងនោះបន្តថា នៅពេលខាងមុន នឹងចូលរួមក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលមានទស្សនីយភាពជាច្រើន និងជូនពរដល់វីរៈកងទ័ពនៅជួរមុខ មានសុខភាពល្អផងដែរ។ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់។...
កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះថា ក្រុមការងារខេត្តកំពង់ឆ្នាំងបានរៀបចំតុបតែងលម្អរ នៅតាមទីតាំងមួយចំនួន ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ សម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី ២០២៦ បានរួចរាល់ហើយ។ ទីតាំងប្រារព្ធសង្ក្រាន្តធំជាងគេ គឺត្រូវប្រារព្វនៅសួនវិមានឯករាជ្យ និងសួនបាញ់ទឹក ក្នុងក្រុងកំពង់ឆ្នាំង មុខសាលាខេត្តកំពង់ឆ្នាំងតែម្តង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ឆ្នាំង” នេះទទួលបានជោគជ័យ និងមានសោភ័ណភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណី...
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។ ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់អំពីជម្រើសទ្វេភាគីក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ដោយបានបញ្ជាក់ថា ជម្រើសទ្វេភាគីនេះ គឺវាស្របតាមច្បាប់អន្តរជាតិ។ ក្នុងពេលអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅព្រឹកថ្ងៃទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា...
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្តកណ្តាល-សមុទ្រខេត្តកែប) នៅខេត្តតាកែវ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។ -សម្ដេចធិបតី...
ឧត្តរមានជ័យ ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ មាន ៤កំណាត់ ប្រវែងសរុប ៩ ០០០ម៉ែត្រ ទទឹង...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងថា គម្រោង« ព្រែកជីកហ្វូណនតេជោ» នឹងធ្វើឲ្យចប់ជាស្ថាពរដូចការគ្រោងទុក ដោយមិនមានការជាប់គាំងដូចការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈរាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយជាដំណាក់កាលៗជាមួយផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសាងសង់នូវព្រែកជីកហ្វូណន នឹងបន្តទៅមុខជានិច្ចដោយគ្មានការរាំងស្ទះនោះទេ ដោយរាជរដ្ឋាភិបាលបានធ្វើការជាប្រចំា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយត្រូវទាមទារឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួម និងយោគយល់ផងដែរ...