នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីបារាំងអេម៉ាណុយ អែល ម៉ាក្រុង បានសន្យាថា បារាំងអាចនឹងផ្តល់ឯកសារនានាដល់ភាគីកម្ពុជា ទាក់ទងនឹងបញ្ហាជម្លោះជាមួយថៃ នៅតាមព្រំដែន ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJនោះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស...
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវវស្សា ជន់លិចស្រូវវស្សារបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងខូចខាត នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានណែនាំដល់មន្ត្រីជំនាញឱ្យត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការ សាខាខេត្តបាត់ដំបង និង អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវិល ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ២៤ឆ្នាំ មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ បានស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន...
បន្ទាប់ពីបានឃើញព័ត៌មានក្នុងបណ្តាញសង្គម មានគ្រួសារមួយក្នុងស្រុកថ្មគោល មានជីវភាពខ្វះខាតខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ២០២៥ បានចាត់មន្ត្រីទីស្នាក់ការកណ្តាល សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល និងអាជ្ញាធម៌មូលដ្ឋានចុះពិនិត្យជាក់ស្តែង អំពីស្ថានភាពគ្រួសារលោកយាយ ឯក យិន អាយុ៦៥ឆ្នាំ រស់ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកជំទាវ...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះ បណ្ដាញអគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា ពុំបានយកអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់នោះទេ ព្រោះកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដោយខ្លួនឯង។ ការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ បែបនេះ ក្រោយពីពេលថ្មីៗនេះ មានព័ត៌មានបំពុលសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមថា ភាគីថៃនឹងផ្ដាច់អគ្គិសនីពីកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងថា៖«អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ...
កំពូលអ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាម អ្នកឈ្នះនឹងទទួលខ្សែក្រវាត់មួយខ្សែអមជាមួយទឹកប្រាក់ជាច្រើនបន្ថែមទៀត។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) រយៈពេល៣ថ្ងៃនៅទីក្រុងនីសប្រទេសបារាំង។ បេសកកម្មរបស់សម្ដេចធិបតីចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣នៅប្រទេសបារាំងនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និង ឯកឧត្តម អង់តូនីញូ ហ្គុយតេរេស...
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រកាសជាផ្លូវការចូលកាន់មុខតំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយលោក ម៉ូត សុខមេសា ជាប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ជំនួសលោក ស៊ុន ហ៊ាយ ដែលបានចូលនិវត្តន៍ទៅអង្គភាពទីប្រឹក្សាក្រសួង។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម...
ភ្នំពេញ៖ នៅថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់ក្មួយនិស្សិត ក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងបន្តចូលរួមដល់ការរីកលូតលាស់នៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់ទងការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺបានផ្តល់ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បីគាំទ្រដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។ លោកបន្តថា...