នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១.០០០នាក់ បានចូលចតដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទេសចរណ៍អន្តរជាតិ មកពីប្រទេសថៃ ចូលសំចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ (កម្ពុជា) រួចនឹងបន្តដំណើរទៅប្រទេសវៀតណាម។ លោកបន្តថា នាវា នេះ ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរជម្រុះជាតិសាសន៍សរុប ៩៤៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៥៤០នាក់...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគី បានបង្ហាញនូវការពេញចិត្តចំពោះតួនាទី របស់តួគី ក្នុងការចូលរួមដំណោះស្រាយជាអន្តរជាតិ ពិសេសជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន។ សម្តេច បង្ហាញនូវក្តីសង្ឃឹមថា តួគីនឹងបន្តដើរតួនាទីនេះថែមទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី...
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគី ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់តួគី គឺសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។ សម្តេចបន្តថា ចំពោះកិច្ចសន្ទនាតាមវិស័យរវាងតួគី ជាមួយអាស៊ាន សម្ដេចបានខិតខំជំរុញទាំងនយោបាយ និងទំនាក់ទំនងតាំងពីពេលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពង្រីកស្ថានភាពតួគីទៅជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ក្នុងឱកាសនោះសម្ដេចតេជោ ក់ថា ះបីជាការួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់លានដុល្លារ។ សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួគី។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា...
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បានចាត់ទុក សម្តេចតេជោ...
Mostbet: U Site Oficial Ag Líder Em Apostas Esportivas Content Mostbet Jornal Rápido? Mostbet Paga Mesmo? Jogos De Cassino Ao Vivo No Mostbet O Que Você...
“The Way To Play Craps For Beginners Craps Rules Explained Content Benefits Of Playing Cloudbet Bitcoin Craps Play Live Life Dealer Craps Don’t Come Bets Place...
Site Oficial De Cassino Online At The Apostas No Brasil Content Jogos Populares Sobre Cassino No Mostbet Dicas Para Jogar No Cassino Mostbet Como Sacar Dinheiro?...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ និងត្រូវពង្រីកទីផ្សារថ្មី ដោយគប្បីត្រូវខិតខំធ្វើយ៉ាងណានាំផលិតផលខ្មែរយកទៅខាងក្រៅឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីលើកកម្ពស់នូវផលិតផលខ្មែរនាំទៅក្រៅស្រុកបន្ថែមទៀតនោះ ក្រសួងពាណិជ្ជកម្មគប្បីបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការជួបដោយផ្ទាល់ និយាយដោយផ្ទាល់ជាមួយវិស័យឯកជន។ សម្តេចធិបតី បានបន្ថែមទៀតថា ការប្រកួតប្រជែងទីផ្សារវាបានដើរលឿនណាស់...