Best Games That Spend Real Money Quickly: Make Money Now!” Content Best Casino App For Google Android: Draftkings Mobile Gambling Establishment App Finding The Leading Cash...
The 50 Greatest Casinos In The Particular United States, Centered On Tripadvisor Reviews Content Mohegan Sunshine, Uncasville, Connecticut, Usa (364, 00 Rectangle Feet) Fanatics Casino And...
ភ្នំពេញ៖ យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជនមានពិការភាពសរុបចំនួន ៩,៥០០នាក់ កំពុងតែបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែងតួនាទី និងការងារស្របតាមសមត្ថភាពរៀងៗខ្លួន។ នៅក្នុងពិធីបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ១កន្ត្រកធំ និងព្រះរាជទ្រព្យ២ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល...
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ,នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។ គោលបំណងនៃជំនួបគឺដើម្បីរាយការណ៍ពីសមិទ្ធិផលដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល...
ភ្នំពេញ ៖ សៀវភៅ មាគ៌ាជីវិត គឺជាស្នាដៃ អ្នកនិពន្ធ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងជាអ្នកជំនួញជនជាតិជប៉ុនដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស។ សៀវភៅ មាគ៌ាជីវិត ត្រូវបានក្រុមបញ្ញវន្តចាត់ទុកថាជាស្នាដៃដ៏សំខាន់មួយក្នុងការលើកស្ទួយស្មារតីសម្រាប់ការដឹកនាំតម្រង់ទិសជីវិតបុគ្គល គ្រួសារ ស្ថាប័ន និងសង្គម ដែលគ្រប់គ្នាបាននឹងកំពុងជួបប្រទះនាពេលសព្វថ្ងៃ។ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ...
ភ្នំពេញ ៖ ក្រោយអញ្ជើញបន្តដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីកាលពីម្សិលមិញ, នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ និងមានចំនួបជាមួយថ្នាក់ដឹកនាំកំពូលប្រទេសតួកគីហើយនៅថ្ងៃនេះ។ ការផ្តើមដំណើរទស្សនកិច្ចនាព្រឹកថ្ងៃទី១២ ខែធ្នូនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានាធិបតីទី១ នៃប្រទេសតួកគី លោក Mustafa Kemal Atatuk, អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម...
កំពង់ស្ពឺ ៖ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅច្រកចូល កំពង់ស្ពឺកើត គ.ម ២៦ មានបុរសម្នាក់បានបើកម៉ូតូសម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបាននគរបាលចរាចរណ៍ផ្លូវល្បឿនលឿនឃាត់ខ្លួន ណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថា ចំពោះទោចក្រយានយន្តដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ ដោយមានបិតនូវលតាបត្រដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចស្នើសុំបាននៅទីតាំង មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួង និងផ្សារទំនើបអ៊ីអនមានជ័យ ដោយឥតគិតថ្លៃ។ ក្រសួងសាធារណការ...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយ៉េ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។