កីឡា
ឃីកបុកស៊ីង រៀបចំវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ មុនបើកសង្វៀនថ្មី នាពាក់កណ្ដាលខែនេះ
សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិជាថ្មី ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង មុនបើកទំព័រថ្មី សម្រាប់សង្វៀនកីឡាឃីកបុកស៊ីង ដែលគ្រោងចាប់ផ្ដើមដំណើរការប្រកួតសប្ដាហ៍ដំបូង នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានឲ្យដឹងថា វគ្គនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ដោយមានសិក្ខាកាមចំនួន ៦០រូប ចូលរួម និងមានការអញ្ជើញធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ផ្ទាល់ពីលោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី។ ពិធីបើកវគ្គនេះ ក៏មានការចូលរួមពីមន្ដ្រីតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ឯកឧត្តមបន្ដថា នេះគឺជាការបើកទំព័រថ្មីមួយ សម្រាប់កីឡាឃីកបុកស៊ីងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព បច្ចេកទេស ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតឃីកបុកស៊ីងប្រចាំសប្ដាហ៍ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស សំដៅសម្រួចបានគុណផលកីឡាករ-កីឡាការិនី សម្រាប់ប្រកួតប្រជែងកម្រិតអន្ដរជាតិ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ឆ្នាំ២០២៦ នាខែធ្នូ ហើយក៏ជាការរួមចំណែកលើកស្ទួយគុនខ្មែរ តាមរយៈធនធានកីឡាករឃីកបុកស៊ីង នេះផងដែរ។
ជាមួយគ្នា លោក Nasser Nassiri បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាថ្មី ដល់អាជ្ញាកណ្ដាលចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៅកម្ពុជា ពិសេសលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រកួតផ្សេងៗ ។ ទាំងអស់នេះ លោកសង្ឃឹមថា វិស័យកីឡាឃីកបុកស៊ីងកម្ពុជា នឹងកាន់តែរីកចម្រើន ហើយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣