កីឡា
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការក្នុងប្រធានបទ «កីឡាដើម្បីសុខភាពកុមារ»
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិបើកដំណើរការហើយ ក្រោមប្រធានបទ៖ «កីឡាដើម្បីសុខភាពកុមារ» ដោយសំដៅបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានបឋមសិក្សា។ ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាកម្រិតអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតនេះជាការពិនិត្យមើលទេពកោសល្យ និងសមត្ថភាពរបស់កុមារា កុមារីក្នុងការជ្រើសរើសចូលរួមជាមួយសហព័ន្ធរបស់ខ្លួន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី ខេត្តអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច សហការរៀបចំការប្រកួតនេះ ឆ្លើយតបតាមកម្មវត្ថុនៃការរៀបចំការប្រកួតកីឡាលក្ខណៈហ្គេម ដើម្បីពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំដល់សិស្ស ពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការៀបចំ ផ្តល់ឱកាសដល់សិស្សដែលមានទេពកោសល្យកីឡាចូលរួមក្នុងក្រុមថ្នាល ពិសេសរួមចំណែកលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡាទៅដល់សិស្សានុសិស្សនៅតាមសាលារៀន ដែលជាទិសដៅអាទិភាពមួយនៃកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡា។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំ ប្រក បដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ បានកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ឌីជីថលូបនីយកម្ម និងការពង្រឹងវិន័យសាលារៀ និងការលើកកម្ពស់វិស័យអប់រំកាយ-កីឡា ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ត្រូវបានធ្វើឡើងយោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ និងគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡា បានសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការប្រកួត។ ការប្រកួត ថ្នាក់ជាតិនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧នាក់ កីឡាករ និងកីឡាការិនី ចំនួន ២៦៨៩នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ទីតាំងផងដែរ៕





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣