ព្រះសីហនុ៖ តាមហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ មានភ្ញៀវទេសចរណ៍ចំនួន ២២៧ នាក់ពីប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី មកសម្រាកលំហែកម្សាន្តតាមបណ្ដាឆ្នេរ និងកោះ នៅខេត្តព្រះសីហនុ។ លោក ឡុង ឌីម៉ង់ បានលើកឡើងថា៖«ថ្ងៃនេះជាថ្ងៃពិសេសមួយដែលរដ្ឋបាលខេត្ត រួមជាមួយគណៈគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរណ៍ចំនួន ២២៧ នាក់ ដែលមកពីប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី មកសម្រាកលំហែកំសាន្តនៅលើឆ្នេរខ្សាច់-ឆ្នេរកោះរបស់យើង »។ លោក...
«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីរនៅកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះផ្ទៃដីដំណាំស្វាយចន្ទីរទូទាំងប្រទេសកម្ពុជាសរុបមានប្រមាណជាង ៥៨ម៉ឺនហិកតា។ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ឯកសារនេះ មានប្រសាសន៍ថា បច្ចុប្បន្នខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីរច្រើនជាងគេ គឺមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប កំពង់ចាម ឧត្តរមានជ័យ មណ្ឌលគិរី រតនគិរី ព្រះវិហារ...
អនុវត្តតាមការណែនាំក្រសួងសុខាភិបាល ក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បណ្តាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមមន្ត្រីសុខាភិបាលនានានៅទូទាំងប្រទេស នឹងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូច ជូនកូនតូចដែលមានអាយុចាប់ពី៩ខែ ដល់៥ឆ្នាំ នៅតាមឃុំសង្កាត់ ភូមិ សហគមន៍ ដើម្បីការពារការស្លាប់ ការពារការកើតជំងឺនានាទៀត និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៥ ខែតុលានេះ ថា នៅពេលនេះការិយាល័យសុខាភិបាលស្រុក បានទទួលសម្ភារៈ និងថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល...
មន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨ ទូទាំងប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចសិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើកឡើងថា ថ្ងៃនេះជាលើកដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំការទទួលដំណើរទស្សនកិច្ចសិក្សាអំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធានអនុប្រធានមន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្តាមន្ទីរពេទ្យរដ្ឋទាំង៨។ ឯកឧត្តមសាស្ត្រាចារ្យបន្តថា នេះជាឱកាសដ៏វិសេសវិសាលដើម្បីអាចមានឱកាសក្នុងការចែករំលែកទៅវិញទៅមកនូវចំណេះដឹង បទពិសោធន៍ល្អៗ ក្នុងការងារបម្រើសេវាសុខាភិបាលពិសេសការងារបម្រើសេវាសង្គ្រោះ បន្ទាន់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់...
អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជាថា គម្រោងការណ៍ធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជារបៀបវារៈនយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជាការផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញគឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាពនយោបាយខ្លួនឯង...
កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកដំបូង រវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះស្រាយបញ្ហាប្រឈម សំដៅធានាបាននូវភាពសុខដុមរមនា ជំរុញធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងបរិយាកាស វិនិយោគ។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៤...
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា កំណើនរួមនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង(Global South)គឺជាលក្ខណៈពិសេសប្លែកនៃការផ្លាស់ប្តូរដ៏អស្ចារ្យដែលត្រូវបានគេមើលឃើញនៅទូទាំងពិភពលោក។ លោក Xi បានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនារបស់បណ្ដាមេដឹកនាំ “BRICS Plus” ឬប្រ៊ីក បូក ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS លើកទី ១៦ នៅទីក្រុងកាហ្សាន( Kazan) ប្រទេសរុស្ស៊ី។ លោក Xi និយាយថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងដែលដើររួមគ្នាឆ្ពោះទៅរកទំនើបភាវូបនីយកម្ម គឺជារឿងសំខាន់ក្នុងប្រវត្តិសាស្ត្រពិភពលោក...
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន បានផ្តាច់ខ្លួនសុំចូលមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញជាហូរហែមិនដាច់ស្ទើររៀងរាល់ថ្ងៃ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណបក្សភ្លើងទៀន ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ចំនួន៨រូប. ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលចំនួន៣រូប ឃុំព្រះនិព្វានចំនួន៧រូប និងឃុំវាល នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានបេក្ខជនក្រុមប្រឹក្សាឃុំចំនួន...
ទូរទស្សន៍រដ្ឋរបស់ប្រទេសអេហ្ស៊ីប អាល់ កាហេរ៉ា ញូវស៍ ធីវី (Al Qahera News TV) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប បានជួបជាមួយគណៈប្រតិភូនៃមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងគែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឡើងវិញ។ អេហ្ស៊ីប និងកាតា បានដើរតួជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចាជាច្រើនខែក្នុងខែសីហា ប៉ុន្តែពុំសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង...