បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានឈានចូលដល់ពេលវេលាដ៏លំបាកក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងបញ្ឈប់សង្គ្រាមជាបណ្តោះអាសន្ន៣០ថ្ងៃ នៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គណៈប្រតិភូអាមេរិកនឹងចូលរួមពិភាក្សាជាមួយសមភាគីរុស្ស៊ី ខណៈទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថាបេសកជនមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Trump គឺលោក Steve Witkoff បានមកដល់ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រុងពាលី ដើម្បីត្រៀមស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ វត្តបទុមវតី រាជវរារ៉ាម រាជធានីភ្នំពេញ។ បន្ទាប់ពីព្រះករុណា ព្រះបាទ...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា ការចាប់យកបច្ចេវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាកម្ពុជា៤.០ លើកទី៤ ស្ដីពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជា៤.០ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគន្លឹៈស្តីពី ភាពជាអ្នកដឹកនាំ របស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់សិស្សនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីជាង...
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣០៧ ស្មើនឹង១០៤៦ មាតិកាព្រះធម៌, នៅទីសី្តការក្រសួងធម្មការ និងសាសនា។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម...
ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បន្តអនុវត្តចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង នឹងណែនាំពីច្បាប់ចរាចរណ៍ដល់ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ទូលទំពូងទី០២ អោយមានការយល់ដឹងកាន់តែច្បាស់ ទូលំទូលាយ។ ការចុះផ្សព្វផ្សាយនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី តូ បុណ្យនុរាជ្យ អធិការរងខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងការបញ្ជ្រាបពីច្បាប់ចរាចរណ៍ផងដែរ...
(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងប្រភពពីមន្ត្រីនៃស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជានោះ។ ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលថ្មីៗនេះ រវាងវិទ្យា ស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) និង ក្រុម ហ៊ុន Lanater Limited ដែលជាក្រុមហ៊ុនដែនសមុទ្រដែលមានមូលដ្ឋាននៅប្រទេស Cyprus ជាមួយនឹងការឈានទៅដល់សកលលោក ដែលត្រូវបានរចនាឡើងដើម្បីបង្កើនជំនាញអភិវឌ្ឍន៍មនុស្ស...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ចែករំលែកបទពិសោធន៍របស់សម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលបានជោគជ័យនៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ សម្ដេចតេជោ បានសរសេរថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែប គឺដាវកំពុងផលិត ដាវកំពុងប្រើ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី«ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល...
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០បានណែនាំដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍»។ ក្នុងឱកាសអញ្ជើញអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា គោលការណ៍...
ស្វាយរៀង ៖ គោលនយោបាយជាតិលើកកម្ពស់សុខមាលភាពពលរដ្ឋរបស់រាជរដ្ឋាភិបាលតាមរយៈផ្ដល់បណ្ណ័សមធម៌និងបណ្ណ័ប.ស.ស ត្រូវបានពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសមានការគាំទ្រនិងអបអរសាទរចំពោះគោលនយោបាយខាងលើ ក្នុងនោះពលរដ្ឋស្រុកស្វាយជ្រុំខេត្តស្វាយរៀងប្រមាណជាង៦០% បានទៅទទួលយកសេវាព្យាបាលជំងឺ តាមរយៈបណ្ណ័សមធម៌ និងបណ្ណ័ប.ស.ស ក្នុងក្តីសោមនស្សរីករាយ ។ លោកវេជ្ជបណ្ឌិត ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីពេទ្យបង្អែកស្វាយជ្រំ បានផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺពលរដ្ឋចំនួន២ម៉ឺន ៧០០ករណី ហើយបើគិតជាភាគរយដែលពលរដ្ឋមានបណ្ណ័មូលនិធិសមធម៏ និងបណ្ណ័...