កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងដោះស្រាយ បញ្ហាប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារនៅសហគមន៍តាំងបំពង់។ សូមជម្រាបថា ក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានសហគមន៍តាំងបំពង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សហគមន៍លើបញ្ហាកង្វះខាតទឹកប្រើប្រាស់ ពិសេស សម្រាប់ការស្រោចស្រពដំណាំ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារជំនាញរបស់...
សៀមរាប៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាល ព្រមទាំងចែកអំណោយជូនអតីតយុទ្ធជន ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តសៀមរាប ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុក និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ ដោយមានការចូលរួមពីលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១១៣ខ្នងផ្ទះ។ ក្នុងរបាយការណ៍...
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ល្អឡើងៗប្រមាណ ១០ប្រកួតចុងក្រោយនេះផ្ដួលដៃគូឲ្យសន្លប់បោះបង់ការប្រកួតមុនបញ្ចប់ទឹករហូត ស្របពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មបន្តទៀតត្រៀមប៉ះជើងខ្លាំងមកពីប្រទេសអ៊ុយក្រែន។ លន បញ្ញា បានឲ្យដឹងថា បើរាប់មកប្រហែល ១០ប្រកួតមកហើយដែលរូបគេបានផ្ដួលដៃគូឲ្យសន្លប់មុនបញ្ចប់ការប្រកួត។ មិនមានអ្វីពិសេស ឬអាថ៌កំបាំងនោះទេគឺបានមកពីការខំប្រឹងប្រែងហ្វឹកហាត់ទៀងទាត់ និងការព្យាយាមដោយមិនខ្ជិលច្រអូស។ ពាក់ព័ន្ធការប្រកួតនៅសប្ដាហ៍នេះកូនសិស្សលោក ធន់ សុភា រូបនេះថាកំពុងសម្រុកហ្វឹកហាត់ពិសេសផ្ដោតលើកម្លាំងស៊ុហ្វតែម្ដងដោយសារប៉ះកីឡាករស្បែកសរ ឬប៉ែកអ៊ឺរ៉ុបភាគច្រើនកម្លាំងខ្លាំង។ ចំពោះក្បាច់ស្នៀតវិញ លន បញ្ញា ថាមានគ្រប់គ្រាន់ហើយពង្រឹងតែស៊ុហ្វទៅអាចទប់ទល់ជាមួយដៃគូបានហើយ។ បញ្ជាក់ដែរថា លន...
អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំនូវទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ៖ “ការផ្លាស់ប្ដូរឆ្ពោះទៅរក ការរស់នៅប្រកបដោយចីរភាព” ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ លោកជំទាវ ចម និម្មល នៅក្នុងពិធីបើកកម្មវិធី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ...
ក្នុងឱកាសអញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានតី ណែនាំឱ្យក្រសួងធម្មការ និងសាសនាពិចារណាដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ នៅក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិតសិក្សា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ,...
អ្នកដំណើររាប់សិបនាក់ត្រូវបានបង្ខំឱ្យដើរលើស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver ខណៈពួកគេត្រូវបានជម្លៀសចេញពីយន្តហោះ បន្ទាប់ពីម៉ាស៊ីនមួយបានឆេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ស្ដាហ៍នេះ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ American Airlines Flight 1006 ដែលជាយន្តហោះ Boeing 737-800 កំពុងធ្វើដំណើរទៅកាន់ តំបន់ Dallas-Fort Worth នៃរដ្ឋ Texas ពីទីក្រុង Colorado Springs ដោយមានដំណើរ...
ក្នុងឱកាស អញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានស្នើដល់ សម្តេចព្រះសង្ឃ និងព្រះសង្ឃបន្តជួយសង្គមតាមរយៈសម្តែងធម្មទេសនាអប់រំគុណធម៌ សីលធម៌ និងផ្សព្វផ្សាយព្រះធម៌អប់រំបន្ថែមទៀតដល់ពុទ្ធបរិស័ទនៅតាមបណ្ដាញសង្គមនានា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ...
ក្នុងឱកាស អញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះជាសក្ខីកម្មថ្មី បង្ហាញយ៉ាងច្បាស់នៃការរីកចម្រើនខាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា, ញ៉ាំងឱ្យព្រះរាជពិធីនេះ...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជារប់សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះដកបង្គោលព្រំដីពីក្រុមហ៊ុនវិនិយោគចំនួន ៤ ក្នុងតំបន់ភ្នំខ្នងផ្សារ និងប្រគល់ដីចំនួន ៤០ ហិកតាជូនសហគមន៍ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពលរដ្ឋសហគមន៍ជាង ១០០ គ្រួសារនៅទីនោះ។ យោងតាមរបាយការណ៍របស់អន្តរក្រសួងបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ...