ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។ លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។ លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។ របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។ លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ...
ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកនេះថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៤០០ គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ ហិកតាស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា។ ការចាប់អារម្មណ៍របស់ប្រជាកសិករបែបនេះ បន្ទាប់ពីនៅនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
មន្រ្តីបច្ចេកទេសកសិកម្មឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សប្តាហ៍ទៅ៤ ខែមករា ឆ្នាំ២០២៥នេះ បានបន្តអនុវត្តសកម្មភាព ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវជាក្រុមដល់ពលរដ្ឋ និងសម្របសម្រួលជួយដល់ការលក់ដូរស្រូវរបស់ប្រជាពលរដ្ឋនៅតាមរោងម៉ាស៊ីនកិនស្រូវផងដែរ។ ក្នុងនោះ មន្រ្តីបច្ចេកទេសកសិកម្មឃុំ បានសម្របសម្រួលស្រូវ ចំប៉ីស៧០ របស់កសិករ នៅភូមិព្រៃចារក្រៅ ប្រមាណ ១, ៨២២ គីឡូក្រាម តំលៃ ១០០០៛ លក់ដល់រោងម៉ាស៊ីនក្នុងភូមិព្រៃចារក្នុង។ បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្ម ដោយផ្ដោតលើ...
ឧត្តរមានជ័យ៖ មន្រ្តីបច្ចេកទេសកសិកម្មឃុំចុងកាល់ មន្រ្តីបច្ចេកទេសកសិកម្មឃុំក្រសាំង មន្រ្តីបច្ចេកទេសឃុំជើងទៀន សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យការដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅតាមវាលស្រែ ចៀសវាងបញ្ហានានាដែលកើតមានឡើងលើការដាំដុះ។ ក្នុងនោះ ១.មន្ត្រីកសិកម្មឃុំចុងកាល់បានចុះអនុវត្តន៍ ពិនិត្យស្រែមានបញ្ហាបាក់តេរីស្លឹក លើដំណាំស្រូវ ដោយបានពន្យល់ណែនាំពីវិធានការការពារ និងព្យាបាល បញ្ហាបាក់តេរីស្លឹកលើស្រែប្រាំង បានណែនាំពីគោលការណ៍ស្រែល្អដល់កសិករ បានណែនាំពីការប្រើប្រាស់ជីសរីរាង្គ។ ២.សកម្មភាពមន្ត្រីកសិកម្មឃុំក្រសាំង ស្រុកចុងកាល់បានចុះជួបកសិករ តាមដានពីការដាំដុះស្រូវប្រាំងរបស់កសិករ និងបានសម្របសម្រួលជីសរីរាង្គដល់កសិករ។ ៣. មន្ត្រីកសិកម្មឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមកដល់បច្ចុប្បន្នប្រជាកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងបែបនេះ បន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ (CMG) បានចេញផ្សាយកម្មវិធីសិល្បៈដ៏ល្បីល្បាញនាឱកាសពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៥ Spring Festival Gala កាលពីថ្ងៃអង្គារដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់។ មហោស្រពសិល្បៈឆ្នាំនេះ គ្របដណ្ដប់ដោយការសម្តែងចម្រុះដ៏អស្ចារ្យ រួមមាន ចម្រៀង រាំ កំប្លែង ល្ខោនអូប៉េរ៉ា សិល្បៈក្បាច់គុន សៀក ហ៊ី និងសិល្បៈសប្បាយៗជាច្រើនទៀត ដើម្បីនាំយកចំណីអារម្មណ៍រីករាយនៃបុណ្យចូលឆ្នាំចិនទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ កម្មវិធីនេះបានចាក់ផ្សាយនៅថ្ងៃទី ២៨ ខែមករា វេលាម៉ោង ៨...
បន្ទាយមានជ័យ៖ កាលពីនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ...
មានប្រសាសន៍ ក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើស ត្រូវបានទទួលការកោតសរសើរពីប្រជាកសិករ...
កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគ ទៅកាន់ប្រទេសអូស្ត្រាលី ដែល ជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយ និងក៏ជាការបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជា។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាព នៃការរៀបចំ បេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័ន...