ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងរយៈពេលជាង១ឆ្នាំនេះ នៃអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ធ្វើឲ្យមន្ទីរពេទ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនិងទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងនេះគឺដោយសារកត្តាសាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការលើកកម្ពស់ការបំរើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ រួមទាំងមានបច្ចេកទេស និងបច្ចេកវិទ្យាទំនើបផងដែរ។...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអនុញ្ញជូនលោក James Brew ទីប្រឹក្សាជាន់ខ្ពស់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងសហការី ចូលជួបសម្តែងការគួរសមនិងជម្រាបជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក្នុងការផ្តល់ការគំាទ្រដល់យន្តការ G-PSF។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការរីករាយ និងពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ សម្តេចព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៦...
នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការទីក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោកប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាក្នុងនាមសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក...
Content Just how Betting Conditions Performs: Your second Put Added bonus Bonus Credits To truly delight in your feel at the a great betting webpages, what...
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជា កំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត តាមរយៈរោងចក្រឧស្ម័នធម្មជាតិ ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ...
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានប្រកាសថា ខ្លួននឹងដឹកនាំក្រុមហ៊ុនជាសមាជិកចំនួន ១២ ក្រុមហ៊ុនទៅចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិ ហៅកាត់ថា អេសអាយអេអ៊ិល-SIAL នៅទីក្រុង Paris នៅប្រទេសបារាំង នៅសប្តាហ៍នេះ សោយសហព័ន្ធស្រូវអង្ករនឹងនាំយកអង្ករមានគុណភាពល្អបំផុតដែលធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោកទៅចូលរួមតាំងពិពិរណ៌ម្ហូប អាហារអន្តរជាតិនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករតាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោងាវែស...
កំពង់ឆ្នាំង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមការងារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យការផ្គត់ផ្គង់ និងគុណភាពទឹកស្អាត នៅសិប្បកម្មប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន ឬទ្ធីរ័ត្ន វ៉តធើរ អ៊ីនវេសម៉ិន ឯ.ក ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មកដល់ថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារបានទទួលសេវាប្រើប្រាស់ទឹកស្អាតនេះ ហើយកំពុងបន្តចែកចាយដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំដែលមិនទាន់បានប្រើផងដែរ។...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ស្របតាម វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាព អាជីវកម្មនៅខេត្តសៀមរាប។ ចំពោះការលើកទឹកចិត្តពន្ធដារវិស័យខាងលើនេះរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ...