គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ការតុបតែងលម្អនៅតាមដងផ្លូវ និងកន្លែងកម្សាន្តនានា ពិសេស ទីតាំងសម្រាប់ក្រុមកីឡាករស្នាក់នៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បានរួចរាល់១០០ភាគរយហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា នេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុមការងារបានរៀបចំតុបតែងលម្អភ្លើងពណ៌ អ៊ុតកៅស៊ូតាមដងផ្លូវក្នុងខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ។ លោកបានបញ្ជាក់ថា...
គណបក្សនយោបាយមួយចំនួន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចេញមុខថ្កោលទោសក្រុមជ្រុលនិយម ដែលបានប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស ក្នុងគោលបំណងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន បានបន្តនាំគ្នាចេញញត្តិថ្កោលទោសចំពោះផែនការទុច្ចរិតរបស់មេដឹកនាំជ្រុលនិយម ដែលទើបប្រកាសកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងនោះគណបក្សខ្មែរតែមួយ លើកឡើងថា ការប្រកាសបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស មានគោលបំណងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាចលនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី...
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។...
ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។ ទូកងត្រូវបានទម្លាក់ចូលទឹកទន្លេរួចរាល់អស់ហើយ ចំណែកក្រុមកីឡាករកំពុងសមដៃ សម្រាប់ការប្រកួតនេះ ដើម្បីជម្រើសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចាប់ផ្ដើមនៅពីរថ្ងៃទៀត។ ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏បានត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់១០០ភាគរយផងដែរ សម្រាប់ការប្រកួតផ្លូវការនារសៀលនេះ ដោយពួកគេបានហ្វឹកហាត់សមកម្លាំងនៅលើទីតាំងផ្ទាល់ជាច្រើន ជុំផងដែរ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ។ ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមក្នុងការប្រណាំងទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ។...
ឈានចូលមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាករអុំទូកមកពីបណ្ដាខេត្តកាន់តែច្រើនបានធ្វើមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១៤ ១៥ និងថ្ងៃទី ១៦ វិច្ឆិកាខាងមុខ។ ចូលមកដល់រាជធានីភ្នំពេញភ្លាម ពួកគេបង្ហាញពីភាពភ្ញាក់ផ្អើល ភ្ជាប់ជាមួយក្ដីសប្បាយរីករាយ ដែលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។ ក្រុមកីឡាករអុំទូក មកពីតាមបណ្ដាខេត្ត កាន់តែច្រើន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ។ ទូកនីមួយៗ អាចមានកីឡាករចំណុះទូក ចាស់ព្រឹទ្ធាចារ្យដឹកនាំទូក ចុងភៅ សាច់ញាតិកីឡាករយ៉ាងហោចណាស់ក៏ប្រមាណ ១០០នាក់ដែរ ដោយពួកគេម្នាក់បង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយ...
ទូកខ្មែរក្រោមមានឈ្មោះ «ខ្មែរក្រោមមានជ័យ» ដែលជាទូកតំណាងខ្មែរក្រោម តែមួយគត់ កំពុង ហាត់សមត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅពីរថ្ងៃខាងមុខនេះ ក៏ដូចជាបានប្ដេជ្ញាយកជ័យជម្នះ និងខិតខំចូលរួមញាំងកម្មវិធីបុណ្យប្រពៃណីជាតិមួយនេះឱ្យកាន់តែសប្បាយរីករាយ។ ក្នុងពេលក្រុងពាលីសុំសេចក្តីសុខ និងទម្លាក់ទូកដើម្បីហាត់សមត្រៀមចូលរួមប្រណាំង លោក ញឹម រិទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកខ្មែរក្រោមមានជ័យ បានឲ្យដឹងថា ទូកងនេះ បានកកើតឡើងតាំងពីឆ្នាំ២០០២ ស្ថិតក្នុងវត្តសាមគ្គីរង្សី ក្រោមការជួយជ្រោមជ្រែងពីបងប្អូនខ្មែរនៅគ្រប់ទិសទី និងដែលការចូលរួមប្រកួតកន្លងមក ក៏ទទួលបានលទ្ធផលល្អផងដែរ។ លោកបានបន្តថា បច្ចុប្បន្នទូក “ង” «ខ្មែរក្រោមមានជ័យ»...
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយមានការសូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា ។ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការសូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ ឡាច...
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឲ្យលោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោកSano ប្រធានអង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បានធ្វើកិច្ចសហការជាមួយគ្នារយៈពេលជាង១៥ឆ្នាំ...
អង្គការសហប្រជាជាតិបានព្រមានថាខ្យល់ដែលសារជាតិបំពុលយ៉ាងខ្លាំងនៅក្នុងខេត្ត Punjab ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន កំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្ស រួមទាំងកុមារជាង ១១ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំផងដែរ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កម្រិតនៃការបំពុលខ្យល់បានបំបែកកំណត់ត្រានៅក្នុងទីក្រុង ឡាហ័រ (Lahore) និងស្រុកមួយចំនួនទៀតកាលពីសប្តាហ៍មុននេះ លើសពីគោលការណ៍ណែនាំគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោកច្រើនជាង១០០ ដង ។ អង្គការនេះបាននិយាយថា មនុស្សរាប់រយនាក់ រួមទាំងកុមាររាប់សិបនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុងនានាដែលរងគ្រោះខ្លាំង ហើយការបំពុលគឺធ្ងន់ធ្ងរខ្លាំងណាស់។ លោក...
លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កុមារនៅទូទាំងខេត្តបាត់ដំបងដែលមានអាយុចាប់ពី៩ខែរហូតដល់៥៩ខែជិត ៨ម៉ឺននាក់ហើយបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ ខណៈយុទ្ធនាការចាក់ជិតត្រូវបានបិទបញ្ចប់។ លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង បញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានកុមារចំនួន៧៩ ៥២៥នាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ ក្នុងចំនួនកុមារគោលដៅសរុប៩៧ ៤៣១នាក់។ លោកវេជ្ជបណ្ឌិត ចេងលី ស៊ុនឃាង ឱ្យដឹងបន្ថែមថា ក្រុមគ្រូពេទ្យបាននិងកំពុងបន្តយុទ្ធនាការបោសសម្អាតដោយចុះចាក់វ៉ាក់សាំងដល់កុមារនៅតាមមូលដ្ឋានដែលខកខានមិនបានចាក់ក្នុងពេលកន្លងមក។...