មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្ម គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា ហើយជាប្រធានគណៈកម្មការចុះឈ្មោះសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវកម្មកម្ពុជា លើក ឡើងក្នុងពិធីអបអរសាទរនិស្សិតឆ្នើមលំដាប់ពិភពលោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា នៅក្នុងបរិបទជាតិ និងអន្តរជាតិ វិស័យគណនេយ្យ...
ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យការចាប់ផ្តើមអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា បានបញ្ជាក់ឱ្យដឹងថា ប្រឡាយអូរយាយហុកមានតួនាទីជាប្រឡាយរំដោះទឹកផង...
ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ពាក់ព័ន្ធនឹងករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រី១នាក់ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស និងជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៥ យោងតាមបទបញ្ជារបស់...
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងសារជាសំឡេងតាមរយៈប្រព័ន្ធតេឡេក្រាមនៅវេលាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះឲ្យដឹងថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្ត ដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។ តាងនាម សហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអប អរសាទរ និងរីករាយចំពោះព័ត៌មានវិជ្ជមានទទួលបានពីរដ្ឋា...
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើច ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សសានិសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ ទន្ទឹមនឹងនោះស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា...
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។ សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ...
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួនពីរគឺ៖ទី១)គម្រោងការពារច្រាំងទន្លេប្រវែង ២០០ម៉ែត្រ ជា Gabion Box ដោយរៀបបាវ Geotextile ផ្នែកខាងក្រោម...
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ Aruba នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃសុក្រនេះ ។ ក្រុមជម្រើសជាតិ Aruba គឺប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១៩៥ ក្នុងចំណាត់ថ្នាក់ពិភពលោក ពោលគឺក្រោមក្រុមគោព្រៃកម្ពុជា រហូតដល់ ១៥លេខ ដ្បិតកម្ពុជា កំពុងឈរនៅលេខរៀងទី១៨០ ។ នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងខែមីនាខាងមុខ ខណៈមុនបើកទ្វារផ្ទះស្វាគមន៍ក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូង ១សប្ដាហ៍...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ក្នុងឱកាសនោះ...
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាពនៃការ ថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»។ ទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក, បង្កើនការយល់ដឹង...