ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ(ប្លង់រឹង)ជូនពួកគាត់នាពេលនេះ។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។...
នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន» នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ និងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងថា វេទិការជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ពង្រឹងបណ្តាញសាមគ្គីភាពនិងគាំទ្រគ្នាទៅវិញទៅមក...
នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កំពុងប្រឈមនឹងការខឹងសម្បារ និងការប្រឆាំង បន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ជាបទបញ្ជាដែលប៉ុន្មានម៉ោងក្រោយមករូបលោកបានប្រកាសពីការដកចេញវិញ។ ប្រជាបាតុករនៅតាមដងផ្លូវនានានៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូសប្ដាហ៍នេះ អំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈសមាជិកសំខាន់ៗក្នុងក្រុមរបស់ប្រធានាធិបតីរូបនេះបានស្នើឲ្យបញ្ចប់ការប្រមូលផ្ដុំទ្រង់ទ្រាយធំ។ អ្នកតវ៉ាមកពីក្រុមសហជីពកម្មករដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃពុធទី៤ធ្នូនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសដកចេញច្បាប់អាជ្ញាសឹកដែលរូបបានដាក់កាលពីប៉ុន្មានម៉ោងមុន។ ក្រុមបាតុករមកពីសហព័ន្ធសហជីពកូរ៉េ បានប្រកាសធ្វើូដកម្មមិនកំណត់រហូតដល់លោក Yoon លាលែងពីតំណែង។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីយប់ថ្ងៃអង្គារក្នុងការអនុវត្តន៍ច្បាប់អាជ្ញាសឹក ជាលើកដំបូងសម្រាប់កូរ៉េខាងត្បូងក្នុងរយៈពេលជាង...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបាន ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជា ការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កើតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ...
នៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ...
“How To Make Money Playing Slot Machine Game Machines The Economic Factors At The Rear Of Slot Machines Betmgm Content Jackpot Record Prizes Multiple Paylines Try...
តាកែវ ÷ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍជនបទ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទ នៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជុំវិញការអភិវឌ្ឍន៍, នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, នឹងជំរុញការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង...