ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាពនៃការ ថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»។ ទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក, បង្កើនការយល់ដឹង...
ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងតារាជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមសហការលើកកម្ពស់សុខភាពមាតា ទារក កុមារ...
ឆ្លើយតបទៅនឹងគោលការណ៍អាកាសចរណ៍ស៊ីវិលអន្តរជាតិរាល់ពីរឆ្នាំម្តង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះអាកាសចរណ៍ស៊ីវិលកម្ពុជា បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន កងពលតូចលេខ៧០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ និងស្ថាប័នពាក់ព័នមួយចំនួនទៀត បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំដើម្បីត្រៀមជួយសង្រ្គោះជនរងគ្រោះ ពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដោយ យថាហេតុណាមួយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃលំហាត់ហ្វឹកហ្វឺននោះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឲ្យដឹងថា កម្ពុជាបានធ្វើលំហាត់ហ្វឹកហ្វឺនដើម្បីជួយសង្រ្គោះជនរងគ្រោះដោយយថាហេតុផ្សេងៗបែបនេះ គឺមានចំនួន៩លើកមកហើយ ហើយលំហាត់ហ្វឹកហ្វឺននៅឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ«ជួយសង្រ្គោះជនរងគ្រោះធ្លាក់យន្តហោះ» ខណៈនាពេលកន្លងទៅបានធ្វើលើរបៀបវារៈប្រឆាំងភេរវកម្ម ផ្នែកសន្តិសុខ សាយភាយនូវ សារធាតុគីមី អគ្គិភ័យ...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋាន «សម្តេចតេជោសន្តិភាព» កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា...
តំណាងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ថា ប្រទេសចិនកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា និងមានសក្តានុពលទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនៅលើដំឡូងមី និងគ្រាប់ស្វាយចន្ទី នាពេលអនាគត។ លោក Zhang Yuntao លេខាទី២នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិនបានពង្រីកជាលំដាប់ ដោយបានក្លាយជា ចំណុចលេចធ្លោ...
ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជាមូលដ្ឋាននៃការគាំទ្រដល់កំណើន តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងជាការជំរុញវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ដើម្បីកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាកម្រិត ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ការបង្កើន ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ឯកឧត្តមក៏បានរំលេចអំពី គោលនយោបាយ លើកកម្ពស់...
សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួល ពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ លើតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ...
ភ្នំពេញ ៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។ លោកស្រី Jemima Parry-Jones បានអញ្ជើញចូលរួម ជាមួយក្រុមអ្នកជំនាញបរិស្ថានជាតិ និងអន្តរជាតិ មកពី កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា...
(កំពង់ចាម) តាងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹក រលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួល ពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន...