ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះនូវរយៈពេលឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាន់ពិសេស សម្រាប់រយៈពេលពីរសប្តាហ៍ក្នុងខែកញ្ញានេះ ហើយបាននិយាយថាខ្លួននឹងប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីធានានូវសេវាកម្ម ខណៈកូដកម្មដោយគ្រូពេទ្យហាត់ការបានបង្កើនភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី ហាន ដុកស៊ូ (Han Duck-soo) បានប្រាប់សន្និសីទតាមទូរទស្សន៍មួយថា រដ្ឋាភិបាលនឹងដំឡើងជាបណ្ដោះអាសន្ននូវថវិកាដែលគ្រូពេទ្យទទួលបានពីធានារ៉ាប់រងសុខភាពអំឡុងពេលបុណ្យជាតិនៅសប្តាហ៍ក្រោយ ដើម្បី «តបស្នងការលះបង់របស់គ្រូពេទ្យ»។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ជូនគ្រូពេទ្យយោធាឱ្យទៅជួយនៅក្នុងសេវាសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួន ដោយសារកង្វះបុគ្គលិកពេទ្យ ប៉ុន្តែបានជំទាស់នឹងការព្រមានរបស់គ្រូពេទ្យមួយចំនួនដែលថាប្រព័ន្ធនេះជិតដួលរលំ។ វេជ្ជបណ្ឌិតកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបង្កើនចំនួននិស្សិតពេទ្យចំនួន...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននិងកំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាផ្ទុកកុងតឺន័រ ចូលចតបានតាមការព្យាករកើនឡើងពី១៨ ភាគរយ ទៅប្រមាណ ៣៨ភាគរយនៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក។...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទិក ដូចជាកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ បានធ្វើឱ្យកម្ពុជាមានសក្ដានុពលកាន់តែខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម...
ការក្រកួតប្រជែងក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១២ កញ្ញា នេះ ដោយមានបេក្ខភាពចំនួន៩រូប រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកជាតិនិយម ដែលប្រជែងគ្នាធ្វើជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។ អ្នកដែលឈ្នះការប្រកួតប្រជែងក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី ២៧ ខែកញ្ញា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Fumio Kishida ដែលអាណត្តិរយៈពេល៣ ឆ្នាំរបស់លោក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយសាររឿងអាស្រូវ ខណៈអ្នកបោះឆ្នោតកំពុងតតាំងនឹងបញ្ហាអតិផរណាក្នុងប្រទេស។ គណបក្សអភិរក្សនិយមLDP បានគ្រប់គ្រងប្រទេសស្ទើរតែគ្មានការរំខានអស់ជាច្រើនទសវត្សរ៍ ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានន័យថាអ្នកឈ្នះ គឺត្រូវបានទទួលការគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃសាធារណៈរដ្ឋកូរ៉េ ខណៈសម្ដេចបានចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺបានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរកសុខសន្ដិភាពរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងឱកាសនោះសម្ដេចតេជោ បានរម្លឹកឡើងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្ដិភាពរបស់ប្រទេសនីមួយៗនៅលើសកលលោក ខណៈដែលសោកនាដកម្មសង្គ្រាម អាចឆាប់ឆេះបានយ៉ាងលឿន និងយ៉ាងងាយបំផុត ប៉ុន្ដែការលុបបំបាត់សង្គ្រាមទៅវិញពិតជាមានការលំបាកខ្លាំងណាស់។ សម្ដេចតេជោបានរម្លឹកឡើងថា ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេសឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំទើបអាចស្វែងរកសន្ដិភាពបានដូចសព្វថ្ងៃនេះ ឡើងវិញ។...
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានសន្យាផ្តល់ជំនួយជិត ១,៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងបានសន្យាថានឹងពិចារណាលើសំណើឲ្យបានឆាប់រហ័សដើម្បីបន្ធូរបន្ថយការរឹតត្បិតលើសព្វាវុធវាយប្រហារកាន់តែចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានធ្វើទស្សនកិច្ចរួមគ្នាដ៏កម្រមួយទៅកាន់ទីក្រុងគីវ ក្នុងការបង្ហាញពីសាមគ្គីភាព ខណៈការព្រួយបារម្ភកើនឡើង។ ការទទួលបានមីស៊ីលរយៈចម្ងាយជិតថ្មីពីអ៊ីរ៉ង់ របស់រុស្ស៊ីតាមដែលចោទប្រកាន់ នឹងគំរាមកំហែងចំពោះការបង្កើនឥទ្ធិពលអាវុធរបស់ទីក្រុងមូស្គូ ហើយការបោះឆ្នោតនៅអាមេរិកដែលនៅសល់ពេលមិនដល់ពីរខែ អាចផ្លាស់ប្តូរយ៉ាងខ្លាំងនូវជំហររបស់អ្នកគាំទ្រកំពូលមួយរបស់អ៊ុយក្រែន។ លោក Blinken ដែលបានជិះរថភ្លើងរយៈពេល៩ម៉ោងទៅកាន់ទីក្រុងគីវ...
សាលាបឋមសិក្សា ចតុមុខ ស្ថិតនៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងក្លាយជាសាលាគំរូមួយ តាមរយៈការបង្វែរម៉ោងចេញលេងរបស់សិស្សមកជាការអានសៀវភៅវិញ ខណៈដែលការអាននេះពុំមែនជាការអាននៅក្នុងបណ្ណាល័យដែលជាកាលវិភាគសិក្សានោះទេ ប៉ុន្ដែជាសកម្មភាពអានបន្ថែមដែលសាលាមួយចំនួនកំពុងអនុវត្ត។ លោក សូ ធី នាយកគ្រប់គ្រង សាលាបឋមសិក្សា ចតុមុខ បញ្ជាក់ថា សាលាបានដាក់ចេញសកម្មភាពថ្មីនេះដោយមានការរៀបចំទូសៀវភៅ នៅពីមុខទីចាត់ការសាលា។ ការដាក់ទូសៀវភៅនៅខាងក្រៅបណ្ណាល័យនេះ ជាសកម្មភាពបន្ថែមដែលសិស្សកុមារតូចៗ អាចមកអង្គុយអានជុំគ្នាជាមួយមិត្តភក្តិ នៅម៉ោងចេញលេង ដែលកន្លងទៅកុមារប្រើប្រាស់ពេលវេលាទាំងនោះដើម្បីរត់លេង។ លោកនាយកលើកឡើងថា ការដាក់ទូសៀវភៅនៅពីមុខទីចាត់ការនេះ ជាសកម្មភាពក្រៅកាលវិភាគសិក្សា។...
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល ៦ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរួចមក កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងសេចក្តីប្រកាសជូនដំណឹង អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១១ ខែកញ្ញា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង...