យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងនៅថ្ងៃអង្គារ (០៧ មករា) នេះថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និងអគារបានដួលរលំនៅក្នុងតំបន់ទីបេ របស់ប្រទេសចិន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ បានវាយប្រហារតំបន់ដាច់ស្រយាលនៃភ្នំហិម៉ាឡៃ តាមបណ្តោយព្រំដែនរបស់ប្រទេសជាមួយប្រទេសនេប៉ាល់។ ការរញ្ជួយដីនេះបានវាយប្រហារស្រុក Dingri របស់ប្រទេសចិន នៅជើងភ្នំអេវឺរេស ហើយអាចមានអារម្មដឹង រហូតដល់នេប៉ាល់ និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។ អាជ្ញាធរគ្រាអាសន្នក្នុងតំបន់ត្រូវបានដាក់ពង្រាយទៅកាន់ទីប្រជុំជនក្នុងប្រទេសចិន និងនេប៉ាល់ ដើម្បីវាយតម្លៃការខូចខាតបន្ថែមទៀតពីការរញ្ជួយដី។ ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បានចុះបញ្ជីការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ...
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា សន្តិភាព និងការផ្សះផ្សា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារ អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរទាំងអស់គ្នា សម្ដេច បានបញ្ជាក់ថា ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។ តាមរយៈសារអបអរសាទរ សម្ដេចធីបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវការ ចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត...
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងថា ជនណាដែលប្រឆាំងនូវថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឲ្យមានសង្រ្គាម និង របបប្រល័យពូជាសាសន៍នៅកម្ពុជាឡើងវិញ ខណៈថ្ងៃ៧មករានេះគឺជាថ្ងៃដែលបានបើកនូវទំព័រសករាជថ្មីដល់កម្ពុជា គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ សន្តិភាព និងវឌ្ឍនភាពសង្គម។ ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន...
ព្យុះរដូវរងាដ៏ធំមួយបានបន្តនាំមកនូវព្រិលធ្លាក់ខ្លាំង ភ្លៀងត្រជាក់ និងដុំទឹកកក ពីតំបន់ Midwest ទៅកាន់តំបន់ពាក់កណ្តាលអាត្លង់ទិក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់។ មន្ត្រីក្នុងសង្កាត់ Jackson County រដ្ឋមីសូរី បាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលជនរងគ្រោះត្រូវបានជួបគ្រោះថ្នាក់ដោយសារថយន្តដឹកសំរាមរអិលសង្កត់លើ។ នគរបាលបាននិយាយថា នៅក្នុងសង្កាត់ Wichita រដ្ឋកាន់សាស់ បុរសអាយុ ២៤ ឆ្នាំម្នាក់ និង...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥នេះ អញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៥) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...
ស្វាយរៀង÷ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះបានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃមហាជយ័ជម្នះ ៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧មករា ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តក្រោមវត្តមានឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញសាលាខេត្តសាលាក្រុងស្វាយរៀង កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងសង្កាត់ទាំង៧របស់ក្រុងស្វាយរៀងប្រមាណជាង៣ពាន់នាក់ផងដែរ។ ឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀង...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមករានេះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រារព្វខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនមន្ត្រីរដ្ឋ និងឯកជន ដែលមានស្នាដៃក្នុងការងារប្រយុទ្ធប្រឆំាងអំពើពុករលួយ បម្រើផលប្រយោជន៍ជាតិ និងប្រជាជន នៅអង្គភាពប្រឆាំងពើពុករលួយ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា...
Blogs Gooey Bandits Unchained Slot because of the Quickspin: Totally free Demonstration & Games Comment 2024 Bravery Local casino 80 100 percent free spins Mobile Type...