ដោយត្រូវបានដាក់ពង្រាយនៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាផ្នែកមួយនៃបេសកកម្ម CLEMENCAU25 របស់ប្រទេសបារាំង នាវាចម្បាំង និងនាវាមុជទឹកវាយប្រហារដំណើរការដោយថាមពលនុយក្លេអ៊ែរបានទៅដល់ឆ្នេរសមុទ្រនៃរដ្ឋហ្គូអា(Goa)ភាគខាងលិចរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍៤ មករា មុនពេលសមយុទ្ធកងទ័ពជើងទឹករួមគ្នា។ ឧត្តមនាវីឯកលោក ចាក ម៉ាឡាដ (Jacques Mallard) មេបញ្ជាការកងនាវាផ្ទុកយន្តហោះបារាំង បាននិយាយថា គោលបំណងនៃសមយុទ្ធទ្វេភាគីប្រចាំឆ្នាំ វ៉ារូណា (Varuna) គឺដើម្បីអភិវឌ្ឍអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹករវាងប្រទេសទាំងពីរ និងដើម្បីរៀបចំក្រុមនាវិក ក្នុងការដោះស្រាយជាមួយបរិយាកាសគំរាមកំហែងជាច្រើន ។ ក្រុមនាវាផ្ទុកយន្តហោះបារាំង (CSG) រួមមាន នាវាផ្ទុកយន្តហោះ...
ថ្លែងក្នុងឱកាសអញ្ជើញកាត់ ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងទី៥ សាលាពុទ្ធិកបឋមសិក្សាបារមីគោតម ស្ថិតក្នុងឃុំ ពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការប្រឡងធម្មវិន័យ បេក្ខៈ សាមណៈសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែង និងបញ្ចេញឱ្យអស់ពីសមត្ថភាព ហើយត្រូវតែមានការជឿជាក់លើគណៈកម្មាធិការប្រឡងព្រោះការប្រឡងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រគឺមានភាពតម្រឹងដូចគ្នានិងមានពាក្យស្លោកដូចគ្នាចេះគឺជាប់។ លោកអភិបាលស្រុកបានថ្លៃបន្តថា ដូចការប្រឡងហើយអាណាចក្រដែរ បេក្ខជនប្រឡងទាំងអស់ត្រូវ រក្សាអោយបានសណ្តាប់ធ្នាប់ក្នុងពេលប្រឡង មិនត្រូវបង្កភាពរញ៉េរញ៉ៃ...
រុស្ស៊ីបានប្តេជ្ញាសងសឹកបន្ទាប់ពីបានអះអាងថាបានបាញ់ទម្លាក់មីស៊ីល អាតាខឹម (ATACMS) ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨ គ្រាប់ ដែលបាញ់ដោយអ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍។ ទីក្រុងមូស្គូ មើលឃើញថាការប្រើប្រាស់មីស៊ីលបែបនេះដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ជាការកើនឡើងដ៏សំខាន់មួយ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់មីស៊ីលផ្លោងបាលីស្ទិកចំនួន៨គ្រាប់ រួមជាមួយយានដ្រូន(UAVs) ចំនួន ៧២ គ្រឿង។ ប្រភពខាងលើបានបន្ថែមថាសកម្មភាពទាំងនេះដោយរបបក្រុង Kyiv ដែលត្រូវបានគាំទ្រដោយក្រុមអ្នកការពារបស្ចិមប្រទេស នឹងត្រូវបានឆ្លើយតបដោយការសងសឹក។ សេចក្តីថ្លែងការណ៍បាននិយាយថា យានដ្រូនជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Leningrad ភាគពាយ័ព្យ និងមួយគ្រឿងនៅតំបន់ឃើស...
ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង រួមនិង ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត មន្ត្រីរាជការ ពលរដ្ឋក្រុងស្វាយរៀង នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាការតាំងពិពណ៌ផលិតផល កែច្នៃចេញពី កសិកម្ម សិប្បកម្ម និងឧបករណ៍ចាស់ៗ ដែលបម្រើលើការងារ ស្ដារកសាងប្រទេស និងជីវភាព របស់ពលរដ្ឋខេត្តស្វាយរៀង...
ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាបហើយ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។ការដាក់សម្ភោធទីស្នាក់ការនេះ ក្រោមអធីបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ លើកឡើងថា ការបង្កើតទីស្នាក់ការនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទីស្នាក់ការនេះ បានជួយកាត់បន្ថយការចំណាយធ្វើដំណើរទៅធ្វើលិខិតឆ្លងដែនផ្លូវឆ្ងាយរបស់ប្រជាពលរដ្ឋ ។ឯកឧត្តម បន្ដថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសារជូនពរដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍(៥.១.១៩៧៦-៥.១.២០២៤)។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៥.០១.១៩៧៦ – ០៥.០១.២០២៤ សូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេច ហើយថែមទាំងប្រសិទ្ធនាមថា «ជាថ្ងៃកំណើតទី២» របស់ពួកគាត់ ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម។ តាមរយៈផេកហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «អបអរសាទរ ខួបទី៤៦ ទិវាជ័យជំនះ ៧មករា» «៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ...
ក្រុមបាតុករជាគូប្រជែងរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីសេអ៊ូលមួយថ្ងៃបន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតី ដែលត្រូវបានព្យួរតួនាទីរបស់ប្រទេសនេះ គឺលោក Yoon Suk Yeol សម្រាប់ការដាក់ក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលនាំឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលោក។ ក្រុមបាតុករបានជំនះការធ្លាក់ព្រិល និងភ្លៀងក្នុងទីក្រុងសេអ៊ូល។ ប្រទេសនេះបានធ្លាក់ក្នុងភាពចលាចលនយោបាយចាប់តាំងពីខែមុនមក ដោយលោក Yoon បានផ្គើនទៅនឹងដីកាចាប់ខ្លួនពួនសំងំនៅក្នុងគេហដ្ឋានប្រធានាធិបតី ដែលហ៊ុំព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់រាប់រយនាក់ ហើយរហូតមកដល់ពេលនេះបានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាដើម្បីចាប់ខ្លួនរូបលោក។ ក្រុមអ្នកគាំទ្រការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol អង្គុយតវ៉ានៅខាងមុខគេហដ្ឋានផ្លូវការរបស់លោក។ ក្រុមអ្នកស៊ើបអង្កេតបានផ្អាកការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeolកាលពីថ្ងៃសុក្រ។ ក្រុមបាតុកររាប់ពាន់នាក់មានទាំងអ្នកគាំទ្រ និងប្រឆាំងលោក...
នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងខ្លីបញ្ជាក់ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥នេះ គឺជាខួប៤៩ឆ្នាំនៃថ្ងៃ...
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ៥ ខែមករា ស្របពេលប្រទេសនេះធ្លាក់ក្នុងភាពវឹកវរខាងនយោបាយយ៉ាងធ្ងន់ធ្ងរ និងជាទីដែលលោកនឹងព្យាយាមជំរុញដល់ការបន្តគោលនយោបាយ ប៉ុន្តែមិនមែនជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងនោះទេ។ លោក Blinken នឹងជួបពិភាក្សាជាមួយសមភាគី លោក Cho Tae-yul នៅថ្ងៃចន្ទ នៅថ្ងៃតែមួយដែលដីកាផុតកំណត់ដើម្បីចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតួនាទី លោក Yoon Suk Yeol ដែលបានបរាជ័យក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។ ទីក្រុងសេអ៊ូលគឺជាកន្លែងឈប់សំចតដំបូងសម្រាប់អ្វីដែលទំនងជាការធ្វើដំណើរចុងក្រោយរបស់លោក...