ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលជាតិ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤...
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) សន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅកាន់បណ្តា ធុរជន និងវិស័យឯកជនកូរ៉េ និងការនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារ និងបរិយាសវិនិយោគនៅ កម្ពុជា។ លោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉ ក្នុងជំនួប ពិភាក្សាការងារជាមួយ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់។ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ។ ក្នុងឱកាសថ្លែងសុន្ទរកថានោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែល បានទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី...
កែប ៖ ចម្ការមួយកន្លែងនៅតំបន់ជាប់ភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានអាយុកាលជាង៤០ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្ននៅតែអាចប្រមូលផលទាំងដើមចាស់ និងដើមថ្មី ហើយបើតាមម្ចាស់ចម្ការថា ទុរេននេះមានសាច់ក្រាស់ រសជាតិឆ្ងាញ់ខុសពីទុរេនតំបន់ដទៃ ធ្វើឲ្យតម្លៃទីផ្សារល្អនិងមិនពិបាកលក់។ កសិករម្ចាស់ចម្ការ លោក ហេង សិទ្ធបានឲ្យដឹងថា លោកបានបន្តការងារថែទាំទុរេនពីឪពុក ទុរេននៅទីនេះភាគច្រើនជាពូជដើម ដែលដាំបន្តពីជំនាន់ដូនតា ហើយដោយសារអំណោយផលពីដី និងអាកាសធាតុជាប់តំបន់ភ្នំ និងខ្យល់ជំនោរសមុទ្រផងនោះ ធ្វើឱ្យផ្លែទុរេនមានរសជាតិផ្អែម ឈ្ងុយ សាច់ក្រាស់។ បច្ចុប្បន្ន...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដោយផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ បន្ធូរបន្ថយភាពតានតឹងតាមព្រំដែន និងបន្តអនុវត្តយន្តការទ្វេភាគី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន...
អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថ្លែងថា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ នឹងអាចហក់ឡើងវិញ ខណៈធនាគារកណ្តាល សហរដ្ឋអាមេរិកគ្រោងនឹងចាក់លុយចូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារ បញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារ ធ្លាក់ថ្លៃ តម្លៃមាសនឹងហក់ឡើង។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសសកល និងការជួញដូរនៅលើទីផ្សារក្នុងស្រុក នេះថា ជុំវិញហាងឆេងមាស...
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧៣នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។...
ស្វាយរៀង ៖ មន្ត្រីផ្សព្វផ្សាយកសិកម្ម ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោក ធាន វាសនា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងប្រាប់ទូរទស្សន៍ BTV អោយដឹងថា បច្ចុប្បន្នបន្លែប្រើប្រាស់ជីសរិរាង្គ និង ជីធម្មជាតិ រួមនឹងថ្នាំពុល សម្លាប់សត្វល្អិត ផ្សំដោយរុក្ខជាតិក្នុងស្រុក ត្រូវបានអ្នកហូបចុក និងប្រើប្រាស់គាំទ្រនៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្ត ។ លោកបានបន្តថា...
អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំធ្វើសន្និសីទសារព័ត៌មាននេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា...