ភ្នំពេញ៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរួចរាល់១ខ្សែហើយលើផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា កន្លងទៅ ដើម្បីដោះស្រាយទឹកលិចចេញពីតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញានេះថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ បានហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅកាន់ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយក្រសួងព័ត៌មានបានប្រកាសផ្សាយកម្មវិធីដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅពេលនេះ មានគ្រូបង្រៀន និងពលរដ្ឋនានា បានបង្ហាញការចាប់អារម្មណ៍ និងនាំគ្នា Scan QR code ចុះឈ្មោះចូលរួមក្នុងកម្មវិធីទស្សនកិច្ចទៅកាន់ទិសឦសាន ដើម្បីចង់ដឹងអំពីដំណើរការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន និងហេដ្ឋាចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែននៅភូមិភាគឦសានប្រទេសកម្ពុជា។ គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី ២ ខែកញ្ញានេះថា នៅពេលនេះ ពលរដ្ឋបានឃើញរួចហើយ អំពីការចុះឈ្មោះចូលធ្វើដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន របស់ក្រសួងព័ត៌មាន។ គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត...
កណ្ដាល ៖ ចាប់តាំងពីបានបេីកដំណេីរការក្នុងឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ផ្សារបន្លែ សុវត្ថិភាព ចុង ចុងសប្ដាហ៍ នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល នៅែតពេញនិយម ដោយមានការគាំទ្រច្រេីន ពីសំណាក់បងប្អូនប្រជាល ជាពិសេស បងប្អូន ប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ និងពីរាជធានីភ្នំពេញ…។
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមការសម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សាសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ បាននាំយកសម្ភារសិក្សា ព្រមទាំងរបស់របរប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់ជូនដល់អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងនេះជាការប្រឡង ដែលមានបេក្ខជនចូលរួមតិចជាងគេបំផុត ដោយមានបេក្ខជនត្រឹមតែជាង ៧០០នាក់ ហើយវាក៏ជាការប្រឡងដែលជ្រើសរើសអ្នកជាប់តិចជាងគេបំផុតផងដែរ ដោយជ្រើសរើសអ្នកជាប់ត្រឹមតែ ៦នាក់ប៉ុណ្ណោះ។ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រី ជាថ្មីនៅថ្ងៃទី ៣១ ខែសីហានេះ។ ការប្រឡងលើកទី ៨នេះ ជាការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទនេះ ជាការប្រឡងមានបេក្ខជនតិចបំផុត និងជ្រើសរើសអ្នកជាប់តិចបំផុត។ បេក្ខជនចូលរួមប្រឡងមានចំនួន ៧២៩នាក់...
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល...