ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត,...
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្ដេញជនជាតិវៀតណាមខាងលើ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត...
រដ្ឋបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ដោយបានជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនជាម្ចាស់រថយន្ត ធុនធំទាំងអស់មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹកខ្ពស់ និងមាន ការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និង បាក់ស្រុត។ ហេតុនេះហើយដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ សូមបងប្អូនជាម្ចាស់រថយន្តធុនធំ ទាំងអស់...
អនុព័ន្ធយោធាអង់គ្លេស ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅហាណូយ ប្រទេសវៀតណាម លោកវរសេនីយ៍ឯក JULIAN RL SMITH បានបង្ហាញក្តីសង្ឈឹមថា ភាគីថៃនឹងធ្វើការដោះលែងយោធិនកម្ពុជា១៨នាក់មកកម្ពុជាវិញឆាប់នាពេលខាងមុខ ហើយលោកក៏បានកោតសរសើរចំពោះកម្ពុជាដែលមានភាពអត់ធ្មត់ច្រើនទាក់ទង នឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះលោកវរសេនីយ៍ឯក JULIAN RL SMITH...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបញ្ជាក់តម្លាភាព ដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ។ តាមរយៈសារលើបណ្ដាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមតិយោបល់ ជាបន្តបន្តាប់ លើដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ, គណៈកម្មការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានមួយ នាព្រឹកនេះ ដើម្បីផ្តល់នូវវឌ្ឍនភាព...
នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង...
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋកេបិចក្នុងក្របខ័ណ្ឌហ្រ្វង់កូហ្វូនី ជាពិសេសការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានក្តីរំពឹងចង់ឃើញតួនាទីយ៉ាងសកម្ម និងគាំទ្ររបស់រដ្ឋកេបិចក្នុងការការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខនេះ ប្រកបដោយជោគជ័យ។ គួរបញ្ជាក់ថា...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគមបារាំង-អាស៊ី ព្រមទាំងជាអ្នកនិពន្ធសៀវភៅអំពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដ៏ល្បីនៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួង។ ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីការចូលរួមរបស់សមាគមកន្លងមកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ...
នាព្រឹក ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល ៥ចំណុចសំខាន់ ដូចខាងក្រោម៖ ១. អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា...
ពោធិ៍សាត់៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បី លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា...