អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង កាលពីទី៥ ខែតុលា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបូរីជលសារ ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកជំនន់ហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់ដល់អាជ្ញាធស្រុក ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់សាលាស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយរថយន្តជាពិសេស រថយន្តធំៗ សូមមេត្តាផ្អាកជាបណ្ដោះអាសន្ន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ សូមជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។...
កំពង់ធំ ៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅតែបន្តរៀបចំអុំទូកតាមទំនៀមទម្លាប់របស់ខ្លួន ជារៀងរាល់ឆ្នាំក្រោយពីធីបុណ្យភ្ជំបិណ្ឌរួច ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពល រដ្ឋនៅតាមមូលដ្ឋានបន្តរក្សាទំនៀមទំលាប់ប្រពៃណីអុំទូករបស់ខ្លួនឱ្យបានគង់វង្ស។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចូលរួមពិធី អុំទូក នៅស្ទឹងស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តថែក្សាទំនៀមទម្លាប់នេះ...
តាកែវ ៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកចំនួន ៥ ដែលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ឱ្យតាមដាន និងចុះពិនិត្យមើល កុំឱ្យមានការដំឡើងថ្លៃ ផ្ទះសំណាក់ និង ម្ហូបអាហារ ក្នុងឱកាសសិស្សានុសិស្សមកស្នាក់នៅដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទ៦ ខែតុលា ឆ្នាំ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សមាជិកគណៈកម្មាការមេប្រយោគ...
រតនគិរី ៖ កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអញ្ជើញសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរី។ ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា, ឯកឧត្ដម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ឯកឧត្ដម ពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ឯកឧត្ដម សូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves...
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹតទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយមាន ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គររួមមាន : – ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ –...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃសៅរ៍ទី៥ ខែតុលា ឆ្នាំ២០២៤។ ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកសមាជិកាគណបក្សស្រុកកណ្តាលស្ទឹងនិងសមាជិកសមាជិកាគណបក្សខេត្តកណ្តាល សរុបជិត៤០០នាក់។ ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។ សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹក៏ជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ...
ព្រះពុទ្ធបដិមាដ៍ធំមួយអង្គ ទ្រង់ឈរប្រោសសត្វ មានកម្ពស់ខ្ពស់ស្កឹមស្កៃ និងមានព្រះភ័ក្រញញឹមពព្រាយប្រកបដោយរចនាបថល្អឥតខ្ចោះ នៅវត្តកែវវិជ័យដែលជាវត្តព្រះមេគណខេត្តគង់នៅ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើពិធីបុណ្យពុទ្ធាភិសេករយៈពេល១៨ថ្ងៃ គឺពីថ្ងៃពុធ ០១រោច(បិណ្ឌ១) ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃសៅរ៍ ០៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥...
គិតត្រឹមម៉ោង២:០០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ហឹបវិញ្ញាសាទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តប្រកបដោយសុវត្ថិភាព។ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះភាគីពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់។