សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាឱឡារិកថា បើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ នោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។ នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការខ្វល់ខ្វាយចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាបពណ៌គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLA-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បីភាពរីកចម្រើនខេត្តទាំងនេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជាមានកង្វល់យ៉ាងខ្លាំង...
ភ្នំពេញ ៖ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់បាន បានចាប់ផ្តើមដូរប្រូហ្វាលហ្វេសបុករបស់ពួកគេ ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ តាមរយៈហ្វ្រែមប្រូហ្វាល ដែលនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩បានដូរហើយបានបង្ហោះលើបណ្តាញ ហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ហេង សួរ នៅក្រោយចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មានឲ្យដឹងថា ការបេីកកិច្ចប្រជុំលើកដំបូងនេះ គឺដើម្បីស្តាប់បទបង្ហាញអំពីការប្រែប្រួលលក្ខណវិនិច្ឆ័យទាំង៧ ដើម្បីឲ្យភាគីនីមួយៗត្រឡប់ទៅវិញធ្វើការសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត...
ភ្នំពេញ ៖ ភាពស្អាតដែលជាសរសរស្តមទី១នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅធ្វើយ៉ាងណា ឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្រ្តី...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា : ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង, នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា បច្ចុប្បន្នការវិនិយោគ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV DTA គឺសភាពាណិជ្ជកម្មកម្ពុជា បាននាំបណ្តាអ្នកវិនិយោគទុនជាតិ និងអន្តរជាតិច្រើនទៅវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ចទៅកាន់តំបន់៤ខេត្តរបស់កម្ពុជាហើយសភាពាណិជ្ជអំពាវនាវក្រុមប្រឆាំងបញ្ឈប់ការញុះញង់គ្រប់ទម្រង់ធ្វើឲ្យប៉ះសេដ្ឋកិច្ចតំបន់នោះ។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែសីហានេះថា នៅថ្ងៃនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សាំង វណ្ណៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយនឹងឯកឧត្តម ហេង សុថា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលមហោស្រពនៃខេត្តក្រចេះ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤...
ក្រុមសហជីព ក៏ដូចជាកម្មករ កម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ បានប្រកាសជាគោលជំហរថា ពួកគាត់នឹងមិនចូលរួមសកម្មភាពណាមួយទេពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុល ញុះញង់ឲ្យប្រជាពលរដ្ឋធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជា។ ជួបសម្ភាសន៍ជាមួយសហព័ន្ធសហជីពសម្លេងយុវជនខ្មែរកម្ពុជា និងកម្មករ កម្មការិនីរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រូស្ពើរ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៤នេះថា មូលហេតុដែលមិនចូលរួមសកម្មភាពទាំងនេះ ដោយសារសព្វថ្ងៃកំពុងរស់នៅក្នុងភាពសម្បូរសប្បាយ និងសុខសន្តិភាពពេញលេញ ដោយមានការងារធ្វើជាប្រចាំ និងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។...
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីដែលជាប់ព្រំដែនប្រទេសវៀតណាម បានអះអាងថា ផ្អែកតាមជីវភាពរស់ជាក់ស្តែងរបស់ពួកគាត់មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមរ៉ាមនោះទេ។ ស្របពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើពាណិជ្ជ និងការអភិវឌ្ឍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជាតាមរយៈខេត្តទាំង៤ដែលត្រូវដាក់បញ្ជូនក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានចុះដល់ទីតាំង និងជួបសម្ភាសន៍ប្រជាពលរដ្ឋរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាប់នឹងព្រំដែនវៀតណាមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ពួកគាត់បានឱ្យដឹងថា បើប្រៀបធៀបរយៈចន្លោះពីជាង១០ឆ្នាំមុនទៅ២០ឆ្នាំមុនតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងមណ្ឌលគិរីមិនមានការអភិវឌ្ឍន៍ផ្លូវ ថ្នល់ដូចពេលបច្ចុប្បន្នឡើយ ដោយសារគ្រានោះមិនទាន់មានការបោះបង្គោលព្រំដែននោះទេ ខណៈគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានកសាងផ្លូវតភ្ជាប់តាមបន្ទាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរីជាប់នឹងប្រទេសវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រនោះរួចរាល់តាមរយៈកងកម្លាំងវិស្វកម្ម។ ឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់ទឹកដីក្នុងខេត្តមណ្ឌលគិរីវិញ...