What Time Of Day Perform Slots Hit? How Do You Know Every Time A Slot Machine Will Be About Going To? Content Luxor Fortunes™ Slot Video...
Mostbet Tr, Türkiye’nin En Iyi Spor Bahisl Sitesidir Mostbet Giriş ️ Resmi Casino Empieza Spor Bahisleri Content Türkiye’deki Mostbet Bahis Şirketi Ve Casino Mostbet Casino’da Canlı...
យុវសិស្ស គ្រុឌ សុវណ្ណារ៉ា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ដែលគ្រួសារកំពុងមានជីវភាពក្រីក្រលំបាកជាខ្លាំងនោះ ទទួលបានផ្ទះថ្មី១ខ្នង និងការឧបត្ថម្ភផ្សេងៗពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់ឱ្យក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី ចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ...
រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូនកែវដែលអាជ្ញាធរខេត្តតាកែវបានរៀបចំធ្វើឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលលេងកម្សាន្តនៅក្នុងពិធីនេះចំនួនជាង ១១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ។ ថ្លៃងនៅនៅក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លៃងអំណរគុណដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានប្រឹងប្រែងចូលរួមការពារថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់ដែលបានចូលរួមលេងកម្សាន្តនៅក្នុងពិធីប្រណាំងទូកនៅក្នុងក្រុងដូនកែវរយៈពេល២ថ្ងៃនេះប្រកបដោយសុខសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងនៅក្នុងពិធីនេះទេ។ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាពនៅក្នុង្រេស ព្រោះបើគ្មានសុខសន្តិភាពទេរដ្ឋបាលខេត្តតាកែវមិនអាចរៀបចំពិធីប្រណាំងទូកបានយ៉ាងជោគជ័យបែបនេះឡើយ ដូច្នេះគប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិឲ្យបានយូរអង្វែងតរៀងទៅ។ ថ្លែងនៅក្នុងពិធីបិទការប្រណាំងទូកនៅក្នុងក្រុងដូនកែវខេត្តតាកែវឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ បានសំដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តតាកែវដែលបានប្រឹងប្រែងបង្កើតកម្មវិធីនេះឡើងបង្កការកម្សាន្តសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនិងប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។...
ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។ ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី...
សិស្សវិទ្យាល័យថ្នាក់ទី១២ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីតាមបណ្តាក្រុង-ស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ ទទួលបានការចែករំលែកបទពិសោធន៍ តម្រង់ទិសចូលរៀននៅឧត្តមសិក្សា ពីថ្នាក់ដឹកនាំខេត្ត និងអតីតនិស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ។ កម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ហើយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដោយចែកជា២វគ្គ គឺពេលព្រឹកសម្រាប់សិស្សានុសិស្សមកពីស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង...
សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំប្អូនៗ កុមារី និងយុវតី ព្រមទាំងសមាជិកសមាជិក ប្រមាណជាង ៣០០នាក់ ចុះទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់បង្គោលព្រំដែនលេខ ៦៥ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនៅតំបន់ព្រំដែននេះ គឺជារបៀបវារៈសំខាន់មួយនៅក្នុងកម្មវិធីបោះជំរំកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ ២០២៤ ដែលផ្ដល់ឱកាសដល់ ប្អូនៗ កុមារី និងយុវតី កម្ពុជាបានឃើញពីការអភិវឌ្ឍន៍ ព្រមទាំងឈ្វេងយល់ភូមិសាស្រ្តសំខាន់ៗនៅតំបន់ព្រំដែន។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យអប់រំជាចម្បង បានតម្រូវឱ្យមានការពង្រាយ អនុវិទ្យាល័យនៅតាមឃុំសង្កាត់នីមួយៗក្នុងស្រុកទូទាំងប្រទេស ក្នុងនោះ អនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាង នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធអគារសិក្សានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ភីន ផល្លា ជនួយការផ្ទាល់...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍ «វប្បធម៌តាមតំបន់» លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានដាក់បង្ហាញស្វែងយល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។ លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្មបានថ្លែងថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។...
ក្នុងឱកាសបោះជំរំប្រចាំឆ្នាំ២០២៤នេះ សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំក្រុម កុមរី និងយុវតីកម្ពុជា មកពីសាខាទាំង៦ មកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី ធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាប់ប៊ូស្រា ដើម្បីឱ្យប្អូនៗ បានស្គាល់ និងឈ្វេងយល់ពីសក្ដានុពលទេសចរណ៍ក្នុងខេត្តភូមិភាគឦសាន និងបានស្គាល់ពីវប្បធម៌ និងការរស់នៅរបស់ជនជាតិដើមភាគតិចពូនង។